Home កម្សាន្ត សារមួយឃ្លារបស...

សារមួយឃ្លារបស់ភរិយាលោក កែវ វាសនា អាចនឹងធ្វើអោយបុរសៗជាច្រើន គិតពិចារណាឡើងវិញ!

538

ពិតណាស់ពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមគ្រួសាររបស់តារាចម្រៀងក្នុងផលិតកម្មថោនលោក កែវ វាសនា កាន់តែមានសុភមង្គលឡើងៗ ដែលធ្វើអោយអ្នកគាំទ្រក៏ដូចជាមហាជនជាច្រើន ច្រណែននឹងគ្រួសារនេះខ្លាំងណាស់។

តែយ៉ាងណាមិញកាលពីពេលថ្មីៗនេះ ភរិយារបស់លោក កែវ វាសនា​ បានផុសសារមួយឃ្លាយ៉ាងវែងអន្លាយថា៖

«ងារជាប្រពន្ធកុំប្រដូចនឹងស្រី ប្រពន្ធប្រៀបដូចជាគ្រាប់ពេជ្រ💎ដ៏មានតំលៃស្រីស្រស់ឆើតល្អប្រិមប្រិយប្រៀបដូចជាផ្កា🌺មិនថាផ្កានោះរូបឆោមល្អខ្លាំងឬថ្លៃយ៉ាងណាសញ្ជាតិជាផ្កាគង់តែស្រពោន🥀 បុរសខ្លាំងជាបុរសដែលខិតខំធ្វើយ៉ាងណាអោយគ្រួសាររុងរឿង ទុកតែស្នាមញញឹមអោយប្រពន្ធនឹងកូនមិនមែនស្នាមសោកសៅដាមដោយទឹកភ្នែកនោះឡើយ😊 កុំខ្វល់ថាមិត្តភក្ដិអ្នកដើរដល់ចំនុចណាគេបង្អាប់អ្នកថាអន់ ថាទន់ថាខ្សោយដែលមិនចេះសោយសុខដែលកើតមកជាប្រុស ព្រោះនៅពេលដែលអ្នកលំបាកមិត្តអស់ទាំងនោះមិនបានមកជួយទូលរែករួមទុក្ខដូចប្រពន្ធរបស់អ្នកឡើយ😊ចង់សង្គមនៃមនុស្សប្រុសពិតដែលពួកគេគិតជាសង្គមដែលហុឺហាផឹកសុី ស្រីញីអូនបងយ៉ាងណាក៏តាមតែគេចុះ ជឿចុះអ្នកអាចនឹងអន់ក្នុងក្រសែភ្នែកមិត្តភក្ដិមួយក្ដាប់តូចដែលគិតខុសតែអ្នកគឺជាបុរសពិត បុរសខ្លាំងដែលគ្រួសារនឹងសង្គមអោយតំលៃ ❤️
បុរសខ្លាំងជាបុរសដែលស្មោះត្រង់ លើកស្ទួយ ផ្ដល់តំលៃអោយងារជាប្រពន្ធ👍😘
❤️ អរគុណប្តីដែលស្រលាញ់អូនស្មោះ❤️»។

ពិតណាស់តាមរយៈសាររបស់ភរិយាលោក កែវ វាសនា ខាងលើនេះ គឺចង់ប្រាប់ទៅបុរសៗទាំងអស់ អោយចេះស្រលាញ់ភរិយារបស់ខ្លួន ព្រោះមានតែនាងម្នាក់គត់ ដែលតែងតែរួមសុខទុក្ខជាមួយនឹងស្វាមីគ្រប់ពេល៕

 អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុករបស់ភរិយាលោក កែវ វាសនា

អត្ថបទដោយ៖សីុវលី

Advertisement - Unitus 728x90