Home កម្សាន្ត អបអរសារទរ! សម...

អបអរសារទរ! សម្ដេច ហ៊ុនសែន បានឧបត្ថម្ភប្រាក់១មឺុនដុល្លារឱ្យលោក ចាន់សម័យ យកទៅ………!(មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបរួចហើយថា បន្ទាប់ពីមហាជនជាច្រើន បានដឹងដំណឹងថាលោក ចាន់ សម័យ ដែលជាតារាចម្រៀងល្បីឺឈ្មោះកាលពីមុន ធ្លាក់ខ្លួនមានជីវភាពក្រលំបាក និងមានជំងឺប្រចាំកាយមក ធ្វើអោយអ្នកសិល្បៈជាច្រើន បានចុះទៅជួបនឹងផ្ដល់ជាថវិការខ្លះៗ ដើម្បីជួយទ្រទ្រង់ជីវភាពក្រុមគ្រួសារលោក ក៏ដូចជាព្យាបាលជម្ងឺប្រចាំកាយរបស់លោកផងដែរ។

- Advertisement -

ជាក់ស្ដែងមិនត្រឹមតែតារាៗរួមអាជីពនោះទេ សូម្បីតែនាយករដ្ឋមន្រ្តីក្នុងប្រទេសកម្ពុជាយើង សម្ដេចតេជោ ហ៊ុនសែន ក៏បានឧបត្ថម្ភប្រាក់ ១មឺុនដុល្លារ សំរាប់លោក ចាន់ សម័យផងដែរ នេះបើយោងតាមវីដេអូដែលលោក ហេង ឡុង ប្រធានសមាគមន៍សិល្បៈបានឡាយនៅប៉ុន្មានម៉ោងមុននេះ។

គួរបញ្ជាក់ផងដែរថា ប្រាក់ដែលសម្ដេច ហ៊ុនសែន បានឧបត្ថម្ភនោះ គឺសំរាប់អោយលោក ចាន់ សម័យ យកទៅសាងសង់ផ្ទះមួយខ្នង ហើយរីឯដីវិញគឺលោក ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ជាអ្នកឧបត្ថម្ភអោយបន្ថែម៕ តោះ! ចង់ជា្របកាន់តែច្បាស់ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេករបស់លោក ហេង ឡុង

អត្ថបទដោយ៖សីុវលី

Advertisement - UnitusX