Home កម្សាន្ត ត្រឡប់ទៅដល់ស្...

ត្រឡប់ទៅដល់ស្រុកថៃវិញ នាង Bella Ranee សរសេរសារជាភាសាខ្មែរ ថ្លែងអំណរគុណដល់អ្នកគាំទ្រកម្ពុជា!!

5954

ឃើញថាតារាសម្តែងស្រីនាង Bella ranee ញញឹមបិទមាត់មិនជិតនោះទេ ក្រោយបានឃើញអ្នកគាំទ្រយ៉ាងច្រើនកុះករ តាមទទួលតាំងពីព្រលានយន្តហោះ ។ ហើយនៅពេលល្ងាចពេលចូលរួមព្រឹត្តិការណ៍ ក៏នៅតែមានវត្តមានហ្វេនៗជាច្រើនទៀត ទៅគាំទ្រដល់ផ្សារទំនើបអុីអនសែនសុខថែមទៀតផង។

ដើម្បីបង្ហាញក្តីស្រលាញ់ទៅដល់ហ្វេន តួស្រីក្នុងរឿង “បុព្វេសន្និវាស” រូបនេះបានសរសេរសារជាភាសាអង់គ្លេស និងជាភាសាខ្មែរ ដើម្បីថ្លែងអំណរគុណដល់អ្នកគាំទ្រ ដោយលើកឡើងថា “ម្សិលមិញខ្ញុំមានសេចក្ដីសុខណាស់ អរគុណគ្រប់គ្នាខ្លាំងណាស់សំរាប់សេចក្ដីស្រលាញ់ដែលមានអោយខ្ញុំ សង្ឃឹមថាយើងនឹងបានជួបគ្នាទៀតឆាប់ៗនេះ”

និងសារជាភាសាអង់គ្លេសប្រែថា “អរគុណអ្នករាល់គ្នាដែលបានមកចូលរួមកាលពីម្សិលមិញនេះ ។ ខ្ញុំមិនដឹងថាត្រូវប្រាប់អារម្មណ៍របស់ខ្ញុំទៅកាន់អ្នកទាំងអស់គ្នា ថាខ្ញុំសប្បាយចិត្តខ្លាំងយ៉ាងណានោះទេ។ កម្ពុជា អ្នកពិតជាស្រស់ស្អាតខ្លាំងណាស់។ ខ្ញុំពិតជាចង់ជួបអ្នកម្តងទៀតក្នុងពេលឆាប់ៗនេះ ខ្ញុំស្រលាញ់អ្នក”៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖​ មិថុនា

Advertisement - Unitus 728x90