Home កម្សាន្ត ពិតជាគិតគួរបា...

ពិតជាគិតគួរបានល្អិតល្អន់មែន មិនទាន់រៀបគារផង Dj Push និងនាង Jooy ធ្វើរឿងមួយនេះជាមួយគ្នារួចទៅហើយ!!

1110

នៅសល់តែប៉ុន្មានខែទៀតតែប៉ុណ្ណោះ អាពាហ៍ពិពាហ៍តារាសម្តែងជួរមុខ ប្រចាំប្រទេសថៃ លោក Push Puttuchai និង កញ្ញា Jooy Warattaya នឹងកើតឡើងហើយ ពោលគឺថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ ខាងមុខនេះ។

កាលពីពេលម្សិលមិញនេះដែរ តារាសម្តែងរូបនេះ បាននិយាយប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា រូបលោក និងកញ្ញា Jooy បានសន្សំលុយទុកជាង ១០លានបាត ដើម្បីសាងសង់ផ្ទះថ្មី ទុកសម្រាប់ជាកាដូអាពាហ៍ពិពាហ៍សម្រាប់អ្នកទាំងពីរ។ លោកក៏បានបន្តទៀតថា គម្រោងការសាងសង់ផ្ទះនេះ កំពុងតែស្ថិតនៅក្នុងការសាងសង់ហើយ ប៉ុន្តែអាចមិនរួចរាល់មុនអាពាហ៍ពិពាហ៍នោះទេ។

អ្វីដែរកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺ តារាសម្តែងប្រុសរូបនេះបាន និយាយថា រូបលោកផ្ទាល់ជាមួយនឹងគូស្នេហ៍មិនទាន់ព្រមមានកូនភ្លាមៗនោះទេ ម្យ៉ាងវិញទៀតផ្ទះដែលកំពុងសាងសង់នេះ ក៏មិនបានធ្វើបន្ទប់សម្រាប់កូននោះដែរ៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ មិថុនា

Advertisement - Unitus 728x90