Home កម្សាន្ត ស្ងាត់ៗ! តារា...

ស្ងាត់ៗ! តារាកំប្លែង ស្រីអីុត ទិញឡានទំនើបតម្លៃរាប់មឺុនដុល្លារចូលផ្ទះអញ្ចឹងហ្មង!

551

ពីមួយថ្ងៃទៅមួយថ្ងៃតារាកំប្លែងស្រីនៅក្នុងក្រុម នាយពាក់មី អ្នកនាង ស្រីអីុត កាន់តែមានប្រជាប្រិយភាពខ្លាំងឡើងៗ ស្របពេលជាមួយនឹងអាជីពសិល្បៈរបស់ខ្លួនកំពុងតែកាកកបយ៉ាងខ្លាំងផងដែរនោះ មិនត្រឹមតែប៉ុនណោះអ្នកនាងថែមទាំងមានទេពកោសល្យសិល្បៈជាច្រើនប្រភេទក្នុងខ្លួនទៀតផង។

ដោយសារតែទេពកោសល្យយ៉ាងបិុនប្រសព្វក្នុងសិល្បៈនេះហើយ បានជាធ្វើអោយអ្នកនាងរកប្រាក់ចំណូលបានយ៉ាងច្រើន ជាហេតុធ្វើអោយកាលពីម្សិលមិញនេះ អ្នកនាង បានទិញរថយន្តទំនើបមួយគ្រឿងមានតម្លៃរាប់មឺុនដុល្លារ ដាក់ក្នុងផ្ទះមួយទៀត។

ពិតណាស់ទ្រព្យសម្បត្តិទាំងអស់នេះ អាចបង្ហាញអោយឃើញថា តារាកំប្លែងរូបនេះ សព្វថ្ងៃបានជោគជ័យក្នុងវិស័យសិល្បៈ និងទទួលបានការគាំទ្រពីសំណាក់មហាជនជាច្រើនទៀតផង៕

 អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖សីុវលី

Advertisement - Unitus 728x90