Home កម្សាន្ត បែកធ្លាយ! ការ...

បែកធ្លាយ! ការពិតកុមារីដើរតួកាចឆ្នាស់ក្នុងរឿង«ផ្កាថ្ម»ជាចៅបង្កើតតារាកំប្លែងល្បីឈ្មោះខ្លាំងម្នាក់នេះសោះ!(មានវីដេអូ)

1442

ដូចប្រិយមិត្តបានជ្រាបហើយថា សព្វថ្ងៃនេះទូរទស្សន៍រស្មីហង្សមាស កំពុងតែចាក់បញ្ចាំងរឿងភាគមួយដែលមានចំណងជើងថា «ផ្កាថ្ម» ហើយក៏កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនថែមទៀតផង។

ទន្ទឹមនឹងភាពល្បីល្បាញរបស់រឿងភាគនេះ ក៏មានទស្សនិកជនជាច្រើន បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកុមារី ជី ឈិងលីន ដែលសម្ដែងជាតួក្មេងស្រីម្នាក់កាចឆ្នាស់ក្នុងរឿង ថាពិតជាសម្ដែងបានល្អ និងសរសើរថាមានទេពកោសល្យខ្លាំងមែន។

ពិតណាស់តែអ្វីដែលមិននឹកស្មាននោះគឺកុមារី ជី ឈិងលីន តាមការពិតគឺជា ចៅស្រីបង្កើតរបស់តារាកំប្លែងល្បីឈ្មោះក្នុងប្រទេសកម្ពុជាយើងគឺលោក ជួង ជី ហៅ នាយកុយ សោះ។

រឿងនេះពិតជាធ្វើអោយមហាជនជាច្រើន ភ្ញាក់ផ្អើលពិតមែន ព្រោះមិននឹកស្មានថា នាយកុយ បានចៅស្រីដ៏ពូកែ មានដុងខាងសិល្បៈតាំងពីតូចបែបនេះសោះ៕ តោះ! ចង់ដឹងកុមារី ជី ឈិនលីន សម្ដែងល្អប៉ុនណានោះ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖សីុវលី

Advertisement - Unitus 728x90