Home កម្សាន្ត ឡូយមែន! គង់ ច...

ឡូយមែន! គង់ ចាន់ស្រីមុំ ទើបតែសម្រាកកូនបានប៉ុន្មានថ្ងៃសោះ ឥឡូវតែងខ្លួនឡើង Cute កប់!

1874

ដូចប្រិយមិត្តបានជ្រាបអញ្ចឹង បន្ទាប់ពីតារាសម្ដែងស្រីអ្នកនាង គង់ ចាន់ស្រីមុំ សម្រាលកូនរួចមក គេសង្កេតឃើញមានមិត្តរួមអាជីពនិងអ្នកគាំទ្ររបស់អ្នកនាង ជាច្រើនបានទៅសួរសុខទុក្ខអ្នកនាង នៅឯមន្ទីរពេទ្យជាញឹកញាប់។

យ៉ាងណាមិញនៅថ្ងៃនេះ អ្នកនាង គង់ ចាន់ស្រីមុំ ក៏ដល់ថ្ងៃត្រូវចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញហើយដែរ ក្នុងនោះគេនៅតែឃើញបងប្អូនក៏ដូចជាអ្នករួមអាជីពជាមួយអ្នកនាង ជាច្រើននាក់មកចូលរួមអបអរសារទរ និងថតរូបស្អាតៗទុកជាអនុសាវរីយ៍ដដែល។

តែអ្វីដែលធ្វើអោយអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ខ្លាំងនោះគឺ ការតុបតែងខ្លួនរបស់អ្នកនាង គង់ ចាន់ស្រីមុំ ក្រោយសម្រាលកូនបានប៉ុន្មានថ្ងៃ បែរជាមើលទៅកាន់តែ Cute និងស្រស់ស្អាតខ្លាំងជាងមុនថែមទៀតផង ដែលនេះអាចបញ្ជាក់បានថាអ្នកនាង និងកូនពិតជាមានសុខភាពល្អមែន៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេករបស់អ្នកនាង គង់ ចាន់ស្រីមុំ

អត្ថបទដោយ៖សីុវលី

Advertisement - Unitus 728x90