Home កម្សាន្ត បន្ទាប់ពីរងកា...

បន្ទាប់ពីរងការរិះគន់រួចមក គូស្នេហ៍តារាស្រី Aom Sushar និងលោក Amp Pithan កាន់តែផ្អែមល្ហែមជាងមុនទ្វេដង!!

858

គ្រាន់តែទំនាក់ទំនងរបស់នាង Aom Sushar និងមហាសេដ្ឋីវ័យក្មេងគឺលោក Amp Pithan បានបើកចំហរភ្លាម ស្រាប់តែតារាសម្តែងថៃរូបនេះរងការរិះគន់យ៉ាងខ្លាំងថា ដណ្តើមសង្សាររបស់នាង Aum Patchrapa ដែលធ្លាប់ជាមិត្តរបស់នាង ព្រមទាំងធ្លាប់ចេញទៅទទួលទានអាហារ និងដើរផ្សារជាគ្នាថែមទៀតផង។

គួរបញ្ជាក់ផងដែរថា ពាក្យចចាមអារាមទាំងនេះបានស្ងប់ស្ងាត់មួយរយៈហើយ ពេលនេះស្នេហារបស់នាង Aom និងមិត្តប្រុសមហាសេដ្ឋី កាន់តែស្អិតរមួន ទោះត្រូវគេរិះគន់ថា ដណ្តើមសង្សារមិត្តក៏ដោយ។ តារាស្រី Aom និងលោក Amp បានចាប់ផ្តើមបើកចំហរស្នេហារបស់ពួកគេកាន់តែខ្លាំងឡើង ដោយបង្ហោះរូបថតជាច្រើនសន្លឹកជាមួយគ្នា នៅក្នុងដំណើរនៅឯក្រៅប្រទេសជាមួយគ្នា៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ មិថុនា

Advertisement - Unitus 728x90