Home កម្សាន្ត ចូលរួមរំលែកទុ...

ចូលរួមរំលែកទុក្ខផង! នាយហុងដា ទើបតែបាត់បង់ភរិយា ឥឡូវសមាជិកគ្រួសារស្លាប់ម្នាក់ទៀតហើយ!(មានវីដេអូ)

រឿងនេះពិតជាគួរអោយសោកស្ដាយខ្លាំងណាស់ ដែលតារាកំប្លែង នាយហុងដា ដែលទើបតែបាត់បង់ភរិយាកាលពីប៉ុន្មានខែមុននេះ ស្រាប់តែជួបទុក្ខធំម្តងទៀត គឺប្អូនប្រុសបង្កើតជាទីស្រលាញ់របស់លោកម្នាក់ទៀតបានស្លាប់បាត់បង់ជីវិតនៅល្ងាចមិញនេះ។

ពិតណាស់នេះបើយោងតាម គណនីហ្វេសប៊ុកផេករបស់លោក សាន្ត ប៊ុនធឿន បានឡាយកាលពីម្សិលមិញនេះ បានអោយដឹងថា ប្អូនប្រុសបង្កើតរបស់ នាយហុងដា គឺស្លាប់ដោយសារតែលោក មានជំងឺរោគថ្លើមកំរិតធ្ងន់ ដែលមិនអាចសង្គ្រោះជីវិតបាន។

ក្រោយពីដំណឹងនេះបានលេចលឺទៅ ធ្វើអោយអ្នកគាំទ្រក៏ដូចជាមហាជនជាច្រើន សង្វេគនិងសោកស្ដាយអាណិត នាយហុងដា យ៉ាងខ្លាំង ព្រោះលោក ទើបតែបាត់បង់ភរិយាមិនទាន់បានប៉ុន្មានខែផង ស្រាប់តែពេលនេះបាត់បង់ប្អូនប្រុសបង្កើតម្នាក់ទៀត៕ ចង់! ជ្រាបកាន់តែច្បាស់ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេករបស់លោក សាន្ត ប៊ុនធឿន

អត្ថបទដោយ៖សីុវលី