Home កម្សាន្ត ម៉េចចឹង! កុល ...

ម៉េចចឹង! កុល ដាវី បោះបង់ការថតចោលភ្លាមៗ គ្រាន់តែដឹងលោក សុខ រក្សា ត្រូវបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់ទាំងយប់!

ពិតណាស់ស្ថានភាពជម្ងឺរបស់តារាចម្រៀងប្រុសលោក សុខ រក្សា ប៉ុន្មានថ្ងៃនេះ ហាក់បីដូចជាមិនបានធូរស្បើយសោះ ជាហេតុធ្វើអោយកញ្ញា កុស ដាវី ដែលជាគូស្នេហ៍មានការព្រួយបារម្ភ និងពិបាកនៅក្នុងចិត្តយ៉ាងខ្លាំង។

ជាក់ស្ដែងដូចជាកាលពីយប់មិញនេះ ស្ថានភាពជម្ងឺរបស់លោក សុខ រក្សា ហាក់បីដូចជាកាន់តែធ្ងន់ ធ្វើអោយលោក ត្រូវគ្រូពេទ្យបញ្ជូនទៅ បន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ ខណៈពេលនោះគ្រាន់តែកញ្ញា កុល ដាវី ដឹងដំណឹងនេះភ្លាម មិនបង្អង់យូរនោះទេ ទោះបីជាកំពុងថតយ៉ាងណាក្ដី ក៏កញ្ញា​បោះបង់ចោល ប្រញ៉ាប់ទៅមើលលោកដែរ។

ក្នុងនោះកញ្ញា កុស ដាវី ក៏បានរៀបរាប់ក្នុងបណ្ដាញសង្គមរបស់ខ្លួនឯងដែរថា៖ «😭បេះដូងស្ទើរតែបែកធ្លាយហើយ ពេញមួយថ្ងៃនេះ អរគុណក្រុមការងារទាំងអស់គ្នាដែលយល់ចិត្តខ្ញុំ អរគុណណាស់បងប្អូនល្អ ទាំងអស់ដែលបានមកសួរសុខទុក្ខដោយផ្ទាល់ និង អរគុណដល់បងប្អូននៅក្នុងប្រទេសនិងក្រៅប្រទេសដែលសួរសុខទុក្ខបារម្មណ៍ពីបងរក្សាតាមរយៈFB 🙏🏻🙏🏻🙏🏻ឆាប់ជាវិញណាបងសំលាញ់ បងឈឺអញ្ចឹងអត់សប្បាយទេ😓»៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុករបស់កញ្ញា កុល ដាវី

អត្ថបទដោយ៖សីុវលី