Home កម្សាន្ត ស្អាតមែន! ឱក ...

ស្អាតមែន! ឱក សុគន្ធកញ្ញា បង្កើតប្រ៊េនថ្មីមួយទៀតបន្ថែមលើកាបូប ត្រៀមវាយលុកទីផ្សារ!

1245

ជាការពិតណាស់បន្ទាប់ពីកាក់កបជាមួយនឹងវិស័យសិល្បៈខ្លាំង តារាចម្រៀងស្រីក្នុងផលិតកម្មរស្មីហង្សមាសកញ្ញា ឱក សុគន្ធកញ្ញា បានមានចំណាប់អារម្មណ៍បើកប្រ៊េនកាបូបផ្ទាល់ខ្លួនរបស់ខ្លួនឯងមួយគឺមានឈ្មោះថា ASK ដែលកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ។

យ៉ាងណាមិញបន្ទាប់ពីចេញប្រ៊េនកាបូបមិនទាន់បានប៉ុន្មានផង ស្រាប់តែកាលពីពេលថ្មីៗនេះ​កញ្ញា បានបញ្ចេញផលិតផលថ្មីមួយទៀត គឺកំប៉ុងទឹកក្ដៅទឹកត្រជាក់យ៉ាងស្រស់ស្អាតមួយទៀត បន្ថែមពីលើកាបូបដែលទើបតែវាយលុកទីផ្សារថ្មីៗនេះ។

គួរបញ្ជាក់ផងដែរថា គោលបំណងដែលកញ្ញា ឱក សុគន្ធកញ្ញា ធ្វើកំប៉ុងទឹកនេះឡើង គឺកញ្ញាចង់ ថែរក្សា​បរិស្ថាន​និង​កាត់បន្ថយ​ថង់​ផ្លា​ស្ទិ​ចឬកំប៉ុងផ្លាស្ទិច​ជាដើម៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេករបស់កញ្ញា ឱក សុគន្ធកញ្ញា

អត្ថបទដោយ៖សីុវលី

Advertisement - UnitusX