Home កម្សាន្ត កុមារី ណូ ឈួស...

កុមារី ណូ ឈួស៊ីវហេង បញ្ចេញសមត្ថភាពច្រៀងលើកនេះ ពិតជាមិនធម្មតាមែន!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជានៅចាំច្បាស់ហើយកុមារី ណូ ឈួសីុវហេង ដែលជាបេក្ខភាពប្រឡងចម្រៀងក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី១ និងជាកូនក្រុមរបស់ Coach សុគន្ធ និសា មានសមត្ថភាពច្រៀងមិនធម្មតានោះទេ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ កុមារី សុីវហេង​ បានធ្វើអោយទស្សនិកជនជាច្រើនភ្ញាក់ផ្អើលម្ដងទៀត ដោយបានឡើងច្រៀងលើឆាកក្នុងការប្រគុំតន្រ្តីរបស់ទូរទស្សន៍រស្មីហង្សមាស ក្នុងនោះក៏មានទស្សនិកជនជាច្រើន ចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសមត្ថភាពច្រៀងរបស់ សីុវហេង ម្ដងនេះ ស្ដាប់ទៅពិតជាពិរោះ និងអមជាមួយនកាយវិការដ៏គួរអោយស្រលាញ់ ក្រមិចក្រមើមថែមទៀត។

មិនត្រឹមតែប៉ុនណោះ ក៏មានទស្សនិកជនជាច្រើន សង្ឃឹមថា កុមារី សីុវហេង និងមានបទចម្រៀងថ្មីក្នុងផលិតកម្មរស្មីហង្សមាស ដូចជាតារាវ័យក្មេងដទៃទៀតដែរ៕ តោះ! ចង់ដឹងសម្លេងរបស់កុមារី សីុវហេង ឡើងច្រៀងលើកនេះយ៉ាងម៉េចនោះ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖សីុវលី