Home កម្សាន្ត អូហូ! មិនមែនត...

អូហូ! មិនមែនត្រឹមតែជាតួសម្ដែងក្នុងរឿង«ផ្កាថ្ម»នោះទេ តែកុមារីម្នាក់នេះក៏មានចម្រៀងផ្ទាល់ខ្លួនដែរ!(មានវីដេអូ)

751

សព្វថ្ងៃនេះទូរទស្សន៍រស្មីហង្សមាសកំពុងតែចាក់បញ្ចាំងរឿងភាគមួយមានចំណងជើងថា​ «ផ្កាថ្ម» ដែលកំពុងទទួលបានការគំាទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជន ពិសេសនោះគឺតួសម្ដែងនីមួយៗមើលទៅសុទ្ធសឹងតែមានសមត្ថភាពខ្លាំងៗតែម្ដង។

ជាក់ស្ដែងដូចជាកុមារី វ៉ាន់ វីតា ដែលសម្ដែងជាតួឯង នាងផ្កាថ្ម កាលពីនេះក្មេង មើលទៅពិតជាមានសមត្ថភាពសម្ដែងខ្លាំងមែន មិនថា ឈុតឆាកកំសត់ និងការរីករាយបែបណានោះទេ កុមារី វីតា តែងតែចូលតួធ្វើបានល្អជានិច្ច។

ដោយឡែកអ្វីដែលមាននឹកស្មានមួយទៀតនោះគឺ ក្រៅពីចេះសម្ដែងខ្សែភាពយន្ត កុមារី វីតា ក៏ជាតារាចម្រៀងវ័យក្មេងមួយរូបទៀតដែរ ហើយកាលពីពេលថ្មីៗនេះ ប្អូនស្រីទើប តែចេញបទចម្រៀងផ្ទាល់ខ្លួនទៀត មានចំណងជើងថា «ម្ខាងគ្រួសារ ម្ខាងស្នេហា»៕

តោះ! អញ្ចឹងកុំអោយខាត់ពេលវេលាយូរ ចង់ដឹងសម្លេងរបស់កុមារី វីតា ពិរោះយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖សីុវលី

Advertisement - UnitusX