Home កម្សាន្ត លង់ហើយៗ! អត់ដ...

លង់ហើយៗ! អត់ដែរដឹងសោះថាតារាកំប្លែង ប្រិមប្រិយ មានកូនស្រីមួយរូបស្រស់ស្អាតខ្លាំងណាស់!

សព្វថ្ងៃនេះតារាកំប្លែងល្បីឈ្មោះ ប្រិមប្រិយ ដែលជាដៃគូសម្ដែងដ៏ល្អជាមួយនឹង នាយក្រិន កំពុងតែមានប្រជាប្រិយភាពខ្លាំង ដែលសារតែនាងជាមនុស្សដែលពូកែវោហាស័ព្ទ និងរួមផ្សំជាមួយនឹងរូបសម្រស់ដ៏ស្រស់សោភាផងដែរ។

ដោយឡែកបើយើងក្រឡេកទៅមើលពីជីវិតគ្រួសាររបស់នាងវិញ កន្លងមកមហាជនគ្រប់គ្នាមិនដែលបានដឹងថា នាងមានកូននោះទេ តែតាមពិតសព្វថ្ងៃនេះ នាងមានកូនស្រីមួយរូប មានអាយុ១០ឆ្នាំដែរហើយ ហើយបើនិយាយពីសម្រស់វិញនោះ គឺស្រស់ស្អាតខ្លាំងមិនចាញ់នាងនោះទេ។

ពិតណាស់រឿងនេះគឺយើងយោងតាមប្រភពក្នុងគណនីហ្វេសប៊ុកផេករបស់តារាកំប្លែង ប្រិមប្រិយ ដែលបានផុសរូបជាមួយនឹងក្មេងស្រីម្នាក់ ដោយក្នុងនោះមានអ្នកចូលទៅ Cmt សួរ ក៏នាងឆ្លើយថាក្មេងស្រីនោះគឺជាកូនរបស់នាង មានឈ្មោះថា ស្រីនិ៕

តោះ! ចង់ជ្រាបកាន់តែច្បាស់ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

រូបភាព Cmt ដែលតារាកំប្លែង ប្រិមប្រិយ បានឆ្លងតបទៅអ្នកគាំទ្រ

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេករបស់តារាកំប្លែង ប្រិមប្រិយ

អត្ថបទដោយ៖សីុវលី