Home កម្សាន្ត កក្រើកហើយ! ខា...

កក្រើកហើយ! ខាត់ វ៉ៃហាំង និង សិុន យូប៊ីន ចាប់ដៃគ្នាសម្ដែងរូបភាគបុរាណមួយមានចំណងជើងថា…………

1421

ដូចប្រិយមិត្តបានជ្រាបរួចមកហើយថា តារាសម្ដែងលោក ខាត់ វ៉ៃហាំង និងកញ្ញា សិុន យូប៊ីន គឺជាដៃគូសម្ដែងជាមួយនឹងគ្នា យ៉ាងល្អឥតខ្ចោះ មិនថាសមត្ថភាពឬរូបសម្រស់នោះទេ គឺអ្នកទាំងពីរសក្កិសមគ្នាខ្លាំងតែម្ដង។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ទូរទស្សន៍PNNបានបញ្ចេញរឿងភាគ​បុរាណថ្មីមួយដែលមានចំណងជើងថា «​និស្ស័យ​ស្នេហ៍​នាង​មនោ​រា​ហ៍​» ដែលតួឯកស្រីប្រុសគឺជាលោក ខាត់ វ៉ៃហាំង និងកញ្ញា សិុន យូប៊ីន នេះឯង។

ពិតណាស់រឿងភាគបុរាណថ្មីមួយនេះ ប្រាកដជាមានការគាំទ្រច្រើន ព្រោះកន្លងមក អ្នកគាំទ្ររបស់លោក ខាត់ វ៉ៃហាំង និងកញ្ញា សិុន យូប៊ីត តែងតែចង់អោយអ្នកទាំងពីរសម្ដែងរឿងជាមួយគ្នា ដល់ឥឡូវបានដូចបំណងហើយ។

ដូច្នេះហើយកុំភ្លេចតាមដានទស្សនាទាំងអស់គ្នាណា ព្រោះរឿងនេះនឹងជិតចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុននេះហើយ ចាំមើលមើសថាតើរឿងភាគបុរាណមួយនេះ ល្អមើលនិងមានការគាំទ្រច្រើនដែរឬទេ?

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុករបស់កញ្ញា សិុន យូប៊ីន

អត្ថបទដោយ៖សីុវលី

Advertisement - UnitusX