Home កម្សាន្ត ស្រស់ស្អាតជាម...

ស្រស់ស្អាតជាមួយវិធីសាស្រ្ដទាំង៥ អាថ៌កំបាំងនៃសម្រស់នៅតែក្មេងខ្ចីរបស់តួឯកស្រីនាង Song Hye-kyo បង្ហើបប្រាប់!!

Song Hye-kyo គឺជាអ្នកសម្ដែងស្រីនៅក្នុងប្រទេសកូរ៉េមានរូបសម្រស់ស្រស់ស្អាតលេចធ្លោរនិងបានក្លាយជាតួឯកស្រីដ៏ល្បីល្បាញទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកទស្សនា។ ក្រៅពីសមត្ថភាពនៃការសម្ដែងសម្រស់នៅតែក្មេងស្រស់ស្អាតជាងវ័យរបស់តារាស្រីដួងនេះត្រូវបានកោតសសើរ។ ហើយតារាស្រីវ័យ៣៦ឆ្នាំរូបនេះក៏បានបង្ហើបប្រាប់ពីវិធីសាស្រ្ដថែទាំសម្រស់ឲអ្នកគាំទ្របានដឹងផងដែរ។

-តារាស្រីសម្រាប់នៅតែចាំស្អាតដួងនេះបានបង្ហើបឲដឹងដែរថារូបនាងតែងតែថែស្អាតមុខឲនៅក្មេងនិងទន់ល្មើយជាមួយការលាងមុខនឹងទឹកដោះគោស្រស់

- Advertisement -

-រូបនាងក៏ថែទាំងមុខតាមរយៈការធ្វើម៉ាសបិទមុខដោយខ្លួនឯងជាប្រចាំផងដែរ៖

រូបមន្ដទី១ នោះគឺជាម៉ាសពងមាន់ទឹកឃ្មុំ ដោយយកតែផ្នែកពណ៌សនៃស៊ុតមកកូរលាយច្របល់គ្នាឲសព្វសាច់នឹងទឹកឃ្មុំ រួចសឹមយកមកលាបជុំវិញផ្ទៃមុខទឹកចូលរហូតដល់មានអារម្មណ៍ថាតឺងមុខសឹមលាងចេញនឹងទឺកស្អាតធម្មតាវិញ

រូបមន្ដទី២ ទឹកឃ្មុំទឹកដោះគោស្រស់ ជួយឲផ្ទៃមុខទន់មានសំណើមបំបាត់ភាពជ្រីវជ្រួញ​ ដោយគ្រាន់តែយកទឹកឃ្មុំលាយជាមួយទឹកដោះគោស្រស់បន្ដិចមកលាបឲសព្វផ្ទៃមុខទុកចោលប្រមាណ១៥នាទីសឹមលាងនឹងទឹកស្អាតចេញវិញ

-រូបនាងក៏បានឲដឹងទៀតដែរថា បានប្រើប្រាស់ដុំទឹកកកអនាម័យយកមកម៉ាស្សាមុខ ដើម្បីឲទម្រង់មុខរាវតូចនិងបង្រួមរន្ធរួម

-មួយទៀតនោះគឺការអនុវត្តន៍ធម្មតាតែមានប្រសិទ្ធភាពខ្ពស់គឺការហាត់ប្រាណនិងគ្រប់គ្រងទម្ងន់ ធ្វើឲស្បែករបស់យើងនឹងរក្សាបាននូវតុល្យភាពនិងមានភាពហាប់ណែន

-ញុាំបន្លែផ្លែឈើរនិងទទួលទានទឹកឲបានច្រើន ជាការជំនួយសុខភាពស្អាតសឹមៗស្អាតពីខាងក្នុង

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ saroop

អត្ថបទដោយ៖ ស្រីល័ក្ខ

Advertisement - UnitusX