Home កម្សាន្ត ផ្ទុះការសង្ស័...

ផ្ទុះការសង្ស័យថា តារាសម្ដែងប្រុសថៃ លោក Mike Angelo កំពុងលួចស្រឡាញ់ នាង Lisa សមាជិកក្រុមតារាកូរ៉េ BLACKPINK !!

បច្ចុប្បន្ននេះ សន្ទុះនៃការគាំទ្ររបស់ក្រុមតារាកូរ៉េ BLACKPINK បានហក់ឡើងជាក្រុមលំដាប់ នៅក្នុងរយៈពេលចុងក្រោយ ដែលទទួលបានការគាំទ្រ និងមានអ្នកគាំទ្រច្រើនមិនថាក្នុង ក៏ដូចជាក្រៅប្រទេសនោះទេ។ តែបើងាកមកនិយាយពីសម្រស់របស់ Lisa នៅក្នុងក្រុមមួយនេះវិញ បានទាក់ចិត្តអ្នកគាំទ្រជាច្រើន ក៏ព្រោះតែសមត្ថភាពរូបសម្រស់របស់នាង ជាពិសេសសម្រស់នាងកាន់តែលេចធ្លោ ក្រោយបញ្ចេញស្នាមញញឹមដ៏គួរឲ្យស្រលាញ់។

- Advertisement -

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាសម្តែងជនជាតិថៃ កូនកាត់ចិនលោកMike Angelo បានធ្វើឲ្យមហាជនជាច្រើនបានសង្ស័យថា លោកកំពុងតែលួចមានចិត្តទៅលើតារាស្រីកូរ៉េរូបនេះ នៅពេលដែលញញឹមម្តងៗ តែទោះជាយ៉ាងណាក្តីក៏មិនទាន់ដឹងច្បាស់ថានេះជាការពិតនៅឡើយនោះទេ។

ផ្អែកតាមគណនីអ៊ីនស្តារក្រាម របស់តារាប្រុសរូបនេះ កាលពីពេលថ្មីៗនេះដែរ ត្រូវបានអ្នកគាំទ្របានចោទសួរយ៉ាងដូច្នោះថា “តើចំនុចត្រង់ណារបស់មនុស្សស្រីដែល វាយប្រហារមកលើអ្នកបំផុត?” ក្រោយពីបានឃើញសំនួរនេះលោកMike បានឆ្លើយយ៉ាងដូច្នោះថា “នៅពេលដែរពួកគេញញឹម”។ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺលោកបានដាក់រូបរបស់Lisa ផងដែរ។ ដោយសារតែហេតុផង ក៏ដូចជាទង្វើមួយនេះ បានធ្វើឲ្យអ្នកគាំទ្រសង្ស័យថាលោកបានមានចិត្តទៅលើតារាស្រីរូបនេះ៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ មិថុនា

Advertisement - UnitusX