Home កម្សាន្ត ស្វីតដ៏ហើយ! ស...

ស្វីតដ៏ហើយ! សុខ សោម៉ាវត្តី លេងមួយក្បាច់នេះជាមួយនឹង លី វ៉ាហេទ ធ្វើឱ្យអ្នកគាំទ្រចង់លើសជាតិស្ករ!

ពីមួយថ្ងៃទៅមួយថ្ងៃតារាសម្ដែងអ្នកនាង សុខ សោម៉ាវត្តី និងកីឡាករបាល់ទាត់លោក លី វ៉ាហេទ កាន់តែបង្កើតភាពស្និតស្នាលជាមួយនឹងគ្នាយ៉ាងខ្លាំង បើទោះបីជាអ្នកទាំងពីរមិនទាន់បង្ហាញថាជាគូស្នេហ៍នឹងគ្នាជាសាធារណៈក៏ដោយ។

ជាក់ស្ដែងដូចជាកាលពីយប់មិញនេះ អ្នកនាង សុខ សោម៉ាវត្តី បានផុសរូបភាពមួយសន្លឹក ដែលជាការថតរូបយ៉ាងផ្អែមល្ហែមជាមួយនឹងលោក លី វ៉ាហេទ ធ្វើអោយអ្នកគាំទ្រជាច្រើន ឃើញហើយចង់លើកជាតិស្ករ ព្រោះតែក្ដីស្រលាញ់និងស្នេហារបស់អ្នកទាំងពីរ។

មិនត្រឹមតែប៉ុនណោះ បន្ទាប់ពីមហាជនបានឃើញរូបភាពស្និតស្នាលរបស់អ្នកនាង សុខ សោម៉ាវត្តី និងលោក លី វ៉ាហេទ ជាច្រើនរួចមក ធ្វើអោយគ្រប់គ្នាគិត និងសង្ឃឹមថាអ្នកទាំងពីរនឹងមានដំណឹងថាប្រាប់ដល់អ្នកគាំទ្រឆាប់ៗនេះ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុករបស់អ្នកនាង សុខ សោម៉ាវត្តី

អត្ថបទដោយ៖សីុវលី