Home កម្សាន្ត ញាក់សាច់! ពេល...

ញាក់សាច់! ពេលឃើញតារាសម្ដែងស្រី Kimberly តែងខ្លួនជាជនជាតិឥណ្ឌា ហើយរាំក្រលែងមិនខ្លាចដាច់ចង្កេះបែបនេះ!! (មានវីដេអូ)

តារាសម្តែងថៃដ៏មានឈ្មោះបោះសំឡេង កញ្ញា Kimberley បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ភ្ញាក់ផ្អើល ក្រោយឃើញនាងតែងខ្លួនជាជនជាតិឥណ្ឌា នៅក្នុងការផ្សាយពាណិជ្ជកម្មមួយ។ នៅក្នុងនោះដែរ នាងបានធ្វើការសម្តែងយ៉ាងសាកសមខ្លាំងតែម្តង នៅក្នុងការរាំបែបឥណ្ឌា គ្រលែងចង្កេះ បញ្ចេញរាងដ៏ស្រឡូនយ៉ាងមួយអស់ដៃ។ មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីបានឃើញនាងនៅក្នុងវីដេអូមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមើលមិនដាក់ភ្នែកនោះទេ ព្រោះថានេះជាលើកទីមួយហើយ ដែលឃើញតារាស្រីរូបនេះតែងខ្លួនស្អាតប្លែកបែបនេះ។

ស្របពេលជាមួយគ្នានេះដែរ ក៏មានអ្នកគាំទ្រជាច្រើន បានសរសើរដល់រូបនាង ក្រោយបានឃើញរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង នៅក្នុងឈុតឥណ្ឌាមួយនេះ ដោយគ្រាន់តែមើលមួយភ្លែត ពិតជាមិនស្គាល់ថាជារូបនាង បូករួមនឹងទម្រង់មុខដ៏គួរឲ្យទាក់ទាញផងនោះ៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ មិថុនា