Home កម្សាន្ត កប់! លោក ខេមរ...

កប់! លោក ខេមរៈ សិរីមន្ត បោះទុនរកសីុជាមួយឧកញ៉ាថ្ងៃដំបូង លេងជិះសុទ្ធតែ…….!(មានវីដេអូ)

កាលពីប៉ុន្មានម៉ោងមុននេះកំពូលតារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាសលោក ខេមរៈ សិរីមន្ត បានធ្វើអោយមហាជនជាច្រើនភ្ញាក់ផ្អើល ដោយលោកបានចាប់ដៃគ្នាជាមួយនឹងលោក ឧកញ៉ាឡេង ណាវ៉ាតត្រា បើកគំរោងលក់ដីឡូតិ៍ថ្មីមួយកន្លែង។

ក្នុងនោះផងដែរ អ្វីដែលធ្វើអោយអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ខ្លាំងជាងហ្នឹងទៀតនោះគឺ គ្រាន់តែនៅថ្ងៃទីមួយបើកគំរោងរកសីុសោះ លោក ខេមរៈ សិរីមន្ត លេងសុទ្ធតែជិះ ឧទ្ធម្ភាគចក្រ ហោះហើរលើអាកាស និងថែមទាំងឡាយពីទិដ្ឋិភាពដីឡូដិ៍នោះ ចែកជួបមហាជនក្នុងបណ្ដាញសង្គមបានឃើញទៀតផង។

ពិតណាស់ទាំងអស់នេះហើយ អាចបង្ហាញអោយឃើញថា លោក ខេមរៈ សិរីមន្ត មិនត្រឹមតែជាតារាចម្រៀងល្បីឈ្មោះមួយរូបនោះទេ ហើយថែមទាំងមានទ្រព្យសម្បត្តិយ៉ាងច្រើន មិនចាញ់អ្នកមានក្នុងស្រុកមួយចំនួននោះទេ៕ តោះ! ចង់ជា្របកាន់តែច្បាស់ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេករបស់លោក ខេមរៈ សិរីមន្ត

អត្ថបទដោយ៖សីុវលី