Home កម្សាន្ត ត្រៀមធ្វើជាកូ...

ត្រៀមធ្វើជាកូនក្រមុំទាំងពីរ!! ប្អូនស្រីនាង Janie បង្ហាញរូប Pre-Wedding របស់ខ្លួន នឹងរៀបការក្រោយពីថ្ងៃមង្គលបងស្រីរួច!!

អីយ៉ាស់ត្រៀមធ្វើកូនក្រមុំទាំងពីរ!! ក្រោយតារាសម្ដែងស្រីរូបស្អាត ដើរតួជានាងចៃរើងនៅក្នុងរឿងភ្លើងបុណ្យនាង Janie Tienphosuwan ប្រកាសដំណឹងរៀបការរបស់ខ្លួនឲអ្នកគាំទ្រដឹងមិនយូរប៉ុន្មាន ពេលនេះប្អូនស្រីបង្កើតរបស់នាងបង្ហើបដំណឹងល្អដែរហើយ។ ដោយប្អូនស្រីបង្កើតរបស់តារាស្រីរូបនេះមានឈ្មោះថាជេនីស មិនមែនជាអ្នកក្នុងរង្វង់សិល្បះនោះឡើយ តែមុខមាត់រូបសម្រស់មិនចាញ់បងស្រីនោះឡើយ។ ហើយថ្មីៗក្រោយពីពេលដែលបងស្រីនាងគឺនាង Janie ត្រូវបានលោក Micky សុំរៀបការនិងមានគម្រោងត្រៀមពិធីមង្គលក្នុងក្នុងពេលឆាប់ៗនេះ រូបនាងជេនីសក៏បានបង្ហោះរូប Pre-wedding របស់ខ្លួនជាមួយគូស្នេហ៍ត្រៀមថ្ងៃល្អខាងមុខដូចគ្នា តែរូបនាងគឺរង់ចាំឲចប់ពិធីរបស់បងស្រីរួចរាល់សិនផងដែរ។​

-Janis ប្អូនស្រីរបស់ Janie

 

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ