Home Uncategorized ខ្លោចចិត្តពេល...

ខ្លោចចិត្តពេលឃើញសារមួយឃ្លាររបស់ ពេជ្រ ថៃ បន្ទាប់ពីលោកយាយ(ម៉ែចាស់)ទទួលមរណៈភាព!

1187

ជារឿងមួយខ្លោចផ្សារនិងសោកស្ដាយបំផុតសំរាប់ម្ចាស់ពានរង្វាន់ The Voice Kids Cambodia រដូវទី១ ពេជ្រ ថៃ ដែលត្រូវបាត់បងលោកយាយជាទីស្រលាញ់របស់ខ្លួន ដោយគេច្រើនហៅថា «ម៉ែចាស់» នោះ។

យ៉ាងណាមិញបន្ទាប់ពីលោកយាយរបស់ ពេជ្រ ថៃ ទទួលមរណៈភាពកាលម្សិលមិញនេះរួចមក ធ្វើអោយតារាចម្រៀងវ័យក្មេងរូបនេះ កើតទុក្ខនិងពិបាកចិត្តយ៉ាងខ្លាំង រហូតដល់នៅមុននេះបន្ដិច រូបគេបានផុសរូបភាពនិងសារមួយឃ្លានៅក្នុងបណ្ដាញសង្គមរបស់ខ្លួនថា «នឹកសំលេងនឹកពាក្យទូន្មានធ្លាប់ស្ដាប់រាល់ថ្ងៃ នឹកណាស់»។

ពិតណាស់តាមរយៈសារមួយឃ្លាររបស់ ពេជ្រ ថៃ ខាងលើនេះ បានធ្វើអោយមហាជនជាច្រើន មានអារម្មណ៍ថាក្ដុកក្ដួលចិត្ត និងអាណិតដល់រូបយ៉ាងខ្លាំង ព្រោះមិននឹកស្មានថា លោកយាយដែលធ្លាប់តែមើលថែរក្សាខ្លួនតាំងពីតូចមកត្រូវទទួលមរណៈភាពនៅពេលនេះសោះ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេករបស់កុមារ៉ា ពេជ្រ ថៃ

អត្ថបទដោយ៖សីុវលី

Advertisement - UnitusX