Home កម្សាន្ត ល្អណាស់ៗ! ខាត...

ល្អណាស់ៗ! ខាត់ សុឃីម យកសម្លៀកបំពាក់ខ្លួនទៅដាក់លក់ ដើម្បីជួយក្មេងដែលត្រូវឡានកិនជើងដាច់!(មានវីដេអូ)

ប្រិយមិត្តគ្រប់រូបប្រាកដជាបានជ្រាបហើយថាអ្នកនាង ខាត់ សុឃីម មិនត្រឹមតែជាតារាដែលមានទេពកោសល្យសិល្បៈច្រើនបែបនេះទេ តែអ្នកនាងក៏ជាតារាមួយរូបដែលមានចិត្តធម៍ ដើរជួយជនក្រីក្រ និងទាល់លំបាកៗជាច្រើនថែមទៀតផង។

ជាក់ស្ដែងដូចជាកាលពីពេលថ្មីៗនេះ មានកុមារ៉ាម្នាក់ឈ្មោះ លី ហេង អាយុ៨ឆ្នាំ បានជួបប្រទះគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់ ត្រូវរថយន្តកិនជើងដាច់មួយចំហៀង ហើយត្រូវវះកាត់ព្យាបាលអស់ប្រាក់ជាច្រើន ដែលគ្រួសារគ្មានលទ្ធភាពផ្គត់ផ្គងនោះទេ។

ដូច្នេះហើយឃើញបែបនេះអ្នកនាង ខាត់ សុឃីម ក៏បានប្រកាសដាក់លក់សម្លៀកបំពាក់មួយទឹករបស់ខ្លួននៅលើបណ្តាញសង្គម ដើម្បីយកលុយទៅជួយព្យាបាលកុមារ៉ា លី ហេង។

ពិតណាស់ឃើញទង្វើបែបនេះរបស់អ្នកនាង ខាត់ សុឃីម ធ្វើអោយមហាជនជាច្រើន កោតសរសើរពីទឹកចិត្តរបស់អ្នកនាងយ៉ាងខ្លាំង ហើយនេះក៏ជាគំរូល្អមួយសំរាប់អ្នកសិល្បៈគ្រប់រូបផងដែរ៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុករបស់អ្នកនាង ខាត់ សុឃីម

អត្ថបទដោយ៖សីុវលី