Home កម្សាន្ត អបអរសាទរ! តារ...

អបអរសាទរ! តារាចម្រៀងជើងចាស់ម្នាក់ ទទួលបានកាដូរមួយពីភរិយាដ៏អស្ចារ្យ

តារាចម្រៀងជើងចាស់ នឹងជាអ្នកអត្ថាធិប្បាយវិទ្យុដែលមានទឹកដមក្រអួនក្រអៅ វោហាមិនចេះរីងស្ងួត លោក កុយ ស៊ីឌឿន ដែលបច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមន៌មិត្តសិល្ប:ករខ្មែរនៅថ្ងៃលោកបានសម្តែងនូវភាពសប្បាយរីករាយដែលភរិយារបស់លោកបានប្រសូត្រកូនប្រុសមួយទៀតដែលមានឈ្មោញថា កុយស៊ីឌឿន សាម៉ាឌីន។

នៅលើបណ្តាយទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកបានសរសេរថា”កូនប្រុស កុយសុីឌឿន សាម៉ាឌីន
ឆ្នាំកំណើត:ថ្ងៃ 8 ម៉ោង 8ព្រឹក ខែ 8 ឆ្នាំ 2018″អមជាមួយរូបថតលោកនឹងភរិយា ព្រមទាំងទារកដែលគួរអោយខ្នាញ់ នៅក្នុងនោះមានសារជាច្រើនអបអរសាទរលោកនឹងក្រុមគ្រួសារ ។

គួរបញ្ជាក់ថាលោក កុយ ស៊ីឌឿន គឺជាតារាចម្រៀងជើងចាស់ នឹងជាអ្នកអត្ថាធិប្បាយវិទ្យុម្នាក់ដែលមានសំនួនវោហាមិនចេះរីងស្ងួតតាមរយ:ស្ថានីយវិទ្យុជាតិកម្ពុជា ហើយលោកក៏ជាប្រធានក្លឹបសិល្ប:ឌីភី នឹងជាអ្នកជំនួយម្នាក់ដ៏ជោគជ័យផងដែរ៕

Advertisement - UnitusX