Home កម្សាន្ត ឡូយម្ល៉េះ! កូ...

ឡូយម្ល៉េះ! កូនស្រី គង់ ចាន់ស្រីមុំ ទើបតែកើតបាន១ខែសោះតែអាចរកលុយឱ្យគ្រួសារបានបាត់!

774

បើគិតមកដល់ពេលនេះកូនស្រីរបស់តារាសម្ដែងអ្នកនាង គង់​ ចាន់ស្រីមុំ មានអាយុ១ខែហើយ ហើយសព្វថ្ងៃគេក៏ទទួលបានាការថែទាំយ៉ាងល្អពីឳពុកម្ដាយនិងគ្រួសារទាំងមូលរបស់គេផងដែរ។

ដោកឡែកនៅប៉ុន្មានម៉ោងមុននេះ អ្នកនាង គង់ ចាន់ស្រីមុំ បានធ្វើអោយអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល ដោយបានយកកូនស្រីរបស់ខ្លួនទៅ ថតស្ពតពាណិជ្ជកម្មអោយក្រុមហ៊ុនមួយ ដែលកូនស្រីខ្លួនទើបតែមានអាយុ១ខែគត់។

ក្នុងនោះអ្នកនាងបានផុសរូបបីបួនសន្លឹក និងសរសេរសារមួយឃ្លារនៅខាងលើនោះថា «ថ្ងៃនេះអូនចេញទៅថតស្ពត​ រកលុយអោយ​ មាំមី​ និង​ ប៉ាប៉ា​ អូនវិញម្តង»។

ពិតណាស់បន្ទាប់ពីអ្នកគាំទ្រាំជាច្រើនបានឃើញបែបនេះ បានកោតសរសើរនៅស្ញប់ស្ញើញដល់អ្នកនាង គង់ ចាន់ស្រីមុំ យ៉ាងខ្លាំង ព្រោះកូនអ្នក​នាងទើបតែអាយុ១ខែសោះ តែអាចរកប្រាក់ចំណូលជូនគ្រួសារបានបាត់ទៅហើយ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេករបស់អ្នកនាង គង់ ចាន់ស្រីមុំ

អត្ថបទដោយ៖សីុវលី

Advertisement - UnitusX