Home កម្សាន្ត អាណិតណាស់! ពេ...

អាណិតណាស់! ពេលនេះ ពេជ្រ ថៃ បានទៅបួសជាសង្ឃហើយបន្ទាប់ពីម៉ែចាស់បានទទួលមរណៈភាពទៅ!

399

ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយ បន្ទាប់ពីលោកយាយ(ម៉ែចាស់) របស់តារាចម្រៀងវ័យក្មេង ពេជ្រ ថៃ ទទួលមរណៈភាពទៅ ធ្វើអោយប្អូនកើតទុក្ខ នឹករលឹកដល់គាត់យ៉ាងខ្លាំង ព្រោះគាត់ជាមនុស្សម្នាក់ដែលមើលថែប្អូនប្រុសតាំងពីតូចមក។

ដោយឡែកកាលពីប៉ុន្មាននាទីមុននេះ មានហ្វេសប៊ុកផេកមួយបានធ្វើអោយមហាជនជាច្រើនភ្ញាក់ផ្អើល ដោយបានផុសរូបភាពមួយ ដែលបង្ហាញថា ពេលនេះប្អូនប្រុស ពេជ្រ ថៃ បានទៅបួសជាសង្ឃហើយ គឺដើម្បីសងគុណម៉ែចាស់របស់ខ្លួន ដែលទើបតែចែកឋានទៅកាលពីម្សិលម្ងៃ។

ពិតណាស់បន្ទាប់ពីមហាជនជាច្រើន បានឃើញបែបនេះ រិតតែធ្វើអោយគ្រប់គ្នាកើតចិត្តអាណិតអាសូរដ៏ ពេជ្រ ថៃ យ៉ាងខ្លាំង ព្រោះមិនគួរណាប្អូនត្រូវបាត់បង់លោកយាយជាទីស្រលាញ់របស់ខ្លួនយ៉ាងឆាប់រហ័សបែបនេះសោះ៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖សីុវលី

Advertisement - UnitusX