Home កម្សាន្ត ក្ដៅៗ! ខេមរៈ ...

ក្ដៅៗ! ខេមរៈ សិរីមន្ត ប្រកាសដាក់ពាក្យប្តឹងទៅ ម៉ៃ សុគន្ធ ទាំងព្រឹកព្រោះតែ…………..

ដូចប្រិយមិត្តបានជ្រាបមកហើយថា កន្លងមកលោក ម៉ៃ​ សុគន្ធ ដែលជាកំពូលតារាតាមរិះគន់គេនោះ តែងតែឌឺដងផ្លែផ្កា ប្រើពាក្យរិះគន់ទៅលើលោក ខេមរៈ សិរីមន្ត ជាកំពូលតារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាសជារឿយៗ។

តែយ៉ាងណាមិញកន្លងមក គេសង្កេតឃើញថាលោក ខេមរៈ សិរីមន្ត ហាក់បីដូចជាមិនខ្វាយខ្វល់ទាល់តែសោះ។ ជាក់ស្ដែងទើបតែកាលប៉ុន្មាននាទីមុននេះលោក បានប្រកាសក្នុងបណ្ដាញសង្គមក្ដែងៗថា លោកនឹងរៀបចំសំណុំបែបបទ ដាក់ពាក្យបណ្ដឹងទៅលោក ម៉ៃ សុគន្ធ ព្រោះលោកមានភស្ដុតាងគ្រប់គ្រាន់ហើយ។

ក្នុងនោះលោក ខេមរៈ សិរីមន្ត បានបង្ហោះសារថា៖ «មេធាវីរបស់ខ្ញុំបានរៀបចំសំណុំបែបបទរួចអស់ហើយបទល្មើសនិងភុស្តតាងមានគ្រប់គ្រាន់អស់ហើយ៖
-បទចោទ
-បទញុះញុងមាន​ជា​អាថ៍
-បទធ្វើអោយប៉ះពាល់សិទ្ធនិងផលប្រយោជន៍បុគ្គល
ខ្ញុំមិនដែលគិតចង់មានបញ្ហាជាមួយបុគ្គលម្នាក់នេះឡើយ តែគាត់ចង់បានបែបនេះ ដូច្នេះទទួលយកអ្វីដែលខ្លួនបានសាងបទល្មើសនេះចុះ»។

ពិតណាស់បន្ទាប់ពីមហាជនជាច្រើនឃើញបែបនេះ ធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះកន្លងមក ឃើញតែលោក ខេមរៈ សិរីមន្ត មិនដែលខ្វាយខ្វល់នោះទេ ទើបតែលើកនេះ លោកលេងមែនទែនតែម្ដង៕

សម្ដីដែលលោក ម៉ៃ សុគន្ធ និយាយទៅកាន់លោក ខេមរៈ សិរីមន្ត
សម្ដីដែលលោក ម៉ៃ សុគន្ធ និយាយទៅកាន់លោក ខេមរៈ សិរីមន្ត

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេករបស់លោក ខេមរៈ សិរីមន្ត

អត្ថបទដោយ៖សីុវលី