Home កម្សាន្ត ខ្លាំងមែន! ម៉...

ខ្លាំងមែន! ម៉ៃ សុគន្ធ ហាក់បីមិនញញើតនឹងការប្ដឹងរបស់ ខេមរៈ សិរីមន្ត បែរជាប្រើពាក្យបែបនេះទៅលោកទៀត!

មានរឿងក្ដៅកកុកមួយបានកើតឡើងកាលពីព្រឹកមិញនេះ ដោយកំពូលតារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាសលោក ខេមរៈ សិរីមន្ត បានប្រកាសដាក់ពាក្យបណ្ដឹងទៅលោក ម៉ៃ សុគន្ធ ពីបទចោទ ញុះញុង់មាន​ជា​អាថ៍ដែលធ្វើអោយប៉ះពាល់ដល់សិទ្ធិរបស់អ្នកដទៃ។

ដោយឡែកបន្ទាប់ពីបានឃើញបែបនេះ ងាកទៅមើលលោក ម៉ៃ សុគ​ន្ធ វិញ បែរមានការការភិតភ័យអ្វីនោះឡើយ ដោយលោកបានសរសេរសារឆ្លើយតបទៅវិញថា «ដោយក្តីរីករាយ🤣😂 ស្គាល់ពាក្យ ប្រយោល ទេ ចាស្ទីនកូពី😏»។

ពិតណាស់តាមរយៈសារនេះ បានបង្ហាញអោយឃើញថាលោក ម៉ៃ សុគ​ន្ធ ពិតជាមិនញញើតនឹងការប្ដឹងផ្ដល់របស់លោក ខេមរៈ សិរីមន្ត នោះទេ ដូច្នេះហើយមានតែរងចាំមើលតទៅទៀតថា តើលោកខេរៈ សិរីមន្ត អាចប្ដឹងលោក ម៉ៃ សុគន្ធ បានសំរេចដែរឬទេ???

សារដែលលោក ម៉ៃ សុគន្ធ តបទៅលោក ខេមរៈ សិរីមន្ត វិញ

 អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុករបស់លោក ម៉ៃ សុគន្ធ

អត្ថបទដោយ៖សីុវលី