Home Uncategorized គូស្នេហ៍តារាស...

គូស្នេហ៍តារាសម្ដែងថៃ ៧ គូត្រៀមចូលរោងការជាមួយគ្នា ក្នុងពេលឆាប់ៗខាងមុខនេះ!!

សង្គម​សិល្បៈ​ថៃ​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ​ បាន​អង្រួន​បេះ​ដូង​មហាជន​ជា​ច្រើន​ពេល​តារា​ៗ​បង្ហាញ​មុខ​ទម្លាយ​ពី​រឿង​ស្នេហា​ផ្អែមល្ហែម និង​គ្រោង​ឈាន​ដឹកដៃ​គ្នា​ចូល​រោង​ការទៀតផង។ តើ​គូស្នេហ៍តារាណាខ្លះ​​ដែល​ជិត​ក្លាយជា​ប្រពន្ធស្របច្បាប់ក្នុង​ពេល​ឆាប់ៗ?

១. លោក DJ Push និង​តារាសម្ដែង​ស្រី Jooy Warattaya គូស្នេហ៍មួយគូនេះនឹង​ចូល​រោងការ​ថ្ងៃ​ទី​ ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៨។

២. តារាសម្ដែង​ Janie និងលោក Mickey  គូស្នេហ៍មួយគូនេះមាន​គម្រោង​រៀប​ការ​នៅ​ខែ​តុលា ឆ្នាំ ២០១៨។

៣. តារាចម្រៀង​ Gun Kantathaworn និង​ Ploy Yada ពួកគេទាំងពីរនាក់នឹងរៀប​ការ​ថ្ងៃទី​ ០៨ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។

៤. តារាចម្រៀង​ Boy Peachmaker និង​ Jeab Pijittra គូស្នេហ៍តារាសម្ដែងថៃមួយគូនេះ ត្រៀមនេឹងរៀបការ​ខែមករា ឆ្នាំ ២០១៩ ខាងមុននេះហើយ។

៥. តារាសម្ដែង​ Sara Legge និង​ Ma Suebsakul គូស្នេហ៍មួយគូនេះ គ្រោងនឹង​រៀប​ការ​ឆ្នាំ​ក្រោយនេះផងដែរ។

៦. តារាសម្ដែង​ Thun Thanakorn និង​ Yui Chiranan ពួកគេទាំងពីរនាក់មាន​គម្រោង​រៀបការ​នៅ​ឆ្នាំ​ក្រោយ។

៧. តារាសម្ដែង​ Dome Pakorn និង​ Metal Sukkhao អ្នកទាំងពីរមានគម្រោងរៀបការ​នៅក្នុងឆ្នាំ​ក្រោយផងដែរ៕

អត្ថបទពាក់ព័ន្ធ៖
អត្ថបទដោយ៖ មិថុនា