Home កម្សាន្ត តោះ!! មកទស្សន...

តោះ!! មកទស្សនាទិដ្ឋភាពរបស់ តារាសម្ដែងស្រី Bitoey និងមិត្តប្រុសទៅបង្កើតភាពផ្អែមល្ហែមនៅក្រៅប្រទេសទាំងអស់គ្នា!!

ចាត់ទុកថាគឺជាដំណើរកម្សាន្តមួយ ដែលមានតែភាពផ្អែមល្ហែម និងរ៉ូមែនទិកជាទីបំផុតសម្រាប់តារាចម្រៀងស្រីកំពូលស៊ិចស៊ីគឺកញ្ញា Bitoey Rsiam និងឌីជេកម្លោះរូបសង្ហាគឺលោក Man Kunjara ។ ដោយដំណើរកម្សាន្តនេះកញ្ញា Bitoey Rsiam និងគូស្នេហ៍បានទៅដើរលេងនៅអឺរ៉ុបក្នុងរយៈពេល ១៤ ថ្ងៃ ដែលមានដូចជាការធ្វើដំណើរទៅកាន់ប្រទេសប៊ែលហ្ស៊ិក ហូឡង់ និងទីក្រុងឡុនដុន ជាដើមផងដែរ។ ហើយក្នុងការដើរលំហែកាយលើកនេះ លោក Man Kunjara ជាចំណាយថ្លៃចាយវាយទាំងស្រុង ដើម្បីជូនសង្សារជាទីស្រលាញ់ដើរលេង។

ជាក់ស្តែង អ្នកដែលបានតាមដានទស្សនារូបភាពរបស់គូស្នេហ៍ទាំងពីរនាក់នេះ នៅលើបណ្តាញអ៊ីនស្តារក្រាម ប្រាកដជាបានឃើញយ៉ាងច្បាស់ថា ពួកគេគឺជាអ្នកមានពិតៗតែម្តង ដោយបានប្រើជីវិតដើរលេងកម្សាន្តតាមបែបមហាសេដ្ឋីហាយសូរខ្លាំងមែនទែន មិនចាញ់គូតារាល្បីៗដទៃទៀតនោះទេ។

ក្នុងនោះគេឃើញទាំងការជិះយន្តហោះ ការញ៉ាំអាហារ និងការធ្វើដំណើរកម្សាន្តក្នុងទីក្រុង គឺសុទ្ធតែមានរថយន្ត ស៊េរីទំនើបៗជូនទៅដាក់ដល់កន្លែងជានិច្ច បង្ហាញពីជីវិតជាអ្នកមានទ្រព្យស្តុកស្តម្ភ ដែលមនុស្សជាច្រើនប៉ងប្រាថ្នា។ សំណាងពេកហើយ តារាចម្រៀង Bitoey Rsiam មានទាំងរូបស្អាត កេរ្តិ៍ឈ្មោះក៏ល្បីល្បាញ ហើយថែមទាំងមានកម្លោះសង្ហា ជាមហាសេដ្ឋីជាសង្សារនាំដើរលេងក្រៅប្រទេសយ៉ាងសប្បាយរីករាយបែបនេះថែមទៀត៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ មិថុនា