Home កម្សាន្ត ចាក់ដោតមែន! ឡ...

ចាក់ដោតមែន! ឡុង លីគ័ង្គ ចេញបទចម្រៀងមួយឧទ្ទិសជូនលោកតា ដែលទទួលមរណៈភាពជាង១ខែមុន!(មានវីដេអូ)

កាលពីម្សិលមិញនេះ តារាចម្រៀងវ័យក្មេងក្នុងផលិតកម្មរស្មីហង្សមាសកុមារា ឡុង លីគ័ង្គ បានចេញបទចម្រៀងថ្មីមួយមានចំណងជើងថា «ក្រោយពេលដែលតាបានឃ្លាតទៅឆ្ងាយ» ធ្វើអោយចាក់ដោតអារម្មណ៍ប្រិយមិត្តជាច្រើន ពិសេសអ្នកដែលទើបតែបាត់បង់លោកតានេះឯង។

ក្នុងនោះផងដែរ តាមរយៈបទចម្រៀងថ្មីមួយនេះ លីគ័ង្គ បានបញ្ជាក់ប្រាប់ថា វាត្រូវនឹកសាច់រឿងរបស់ប្អូនផ្ទាល់តែម្ដង ព្រោះចាប់តាំងពីពេលដែលលោកតាប្អូនបានលាចាកលោក ប្រហែលជាង១ខែមុនមក គ្រួសារប្អូនទាំងអស់គ្នា ពិតជានឹករលឹកគាត់ខ្លាំងណាស់។

ហើយដើម្បីជាការដឹងគុណ និងឧទ្ទិសកុសលដ៏គាត់ ប្អូនប្រុសក៏បានចេញបទចម្រៀងមួយនេះ ហើយក៏ទទួលបានការគាំទ្រច្រើនពីទស្សនិកជនផងដែរ៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេករបស់ ឡុង លីគ័ង្គ

អត្ថបទដោយ៖សីុវលី