Home កម្សាន្ត ពិតជាសង្វេកណា...

ពិតជាសង្វេកណាស់ តារាសម្ដែងស្រី Panward ដេកអោបកូននៅក្នុងមន្ទីពេទ្យ ប៉ុន្តែស្វាមីរបស់នាងកំពុងទេអោបស្រីផ្សេងទៅវិញ!!

រឿងរ៉ាវមួយដែលកំពុងតែកក្រើកប្រទេសថៃគឺ តារាសម្តែងថៃ នាង Panward Hemmanee ត្រូវស្វាមីរបស់នាងក្បត់ចិត្ត លួចមានស្រី ខណៈពេលដែលកំពុងតែពពោះកូនទី​ពីរ ជិតគ្រប់ខែសម្រាលទៅហើយ តែបែរលោកទុកនាងចោលឲ្យទៅតែពីនាក់គូនប្រុសតូចមួយទៅវិញ។

កាលពីម្សិលមិញនេះ តារាស្រីវ័យ ៣៨ ឆ្នាំរូបនេះបានបង្ហោះវីដេអូមួយនៅលើគណនីអុិនស្រ្តាក្រាម ដោយគេងអោបកូន នៅឯមន្ទីរពេទ្យ ខណៈពេលដែលស្វាមីរបស់នាងមិនបានបង្ហាញខ្លួនឡើយ មើលទៅពិតជាកំសត់មែនទែន។

ពេលវេលាបែបនេះ គួរតែមានស្វាមីនៅមើល ប៉ុន្តែស្វាមីបែរជាទៅលួចក្បត់ចិត្តភរិយាបែបនេះទៅវិញ ។ នៅក្នុងនោះផងដែរ ក៏មានអ្នកនិយមលេងហ្វេសប៊ុក នាំគ្នាចូលខមមិនលើកទឹកចិត្តដល់អ្នកម្តាយដ៏រឹងមាំម្នាក់នេះផងដែរ៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖​ មិថុនា