Home កម្សាន្ត សម្រស់របស់តារ...

សម្រស់របស់តារាសម្ដែងស្រី Kimberly គ្រងឈុតក្រហមមួយឈុតនេះស្អាតប្លែកតែម្ដង!!

1521

តារាសម្ដែងស្រី Kimberly គឺជាតារាសម្ដែងស្រីមួយរូបដែល ប្រិយមិត្តមិត្តតែងតែមានវត្តមាននៅក្នុងខ្សែភាពយន្តភាគថៃ និងត្រូវបានគេស្គាល់យ៉ាងច្បាស់ថា​ គឺមិត្តស្រីរបស់តារាសម្ដែងប្រុស Mark Prin ផងដែរ។

កាលពីពេលម្សិលមិញនេះ តារាសម្តែងស្រីលំដាប់កំពូល Kimberley បានចូលរួមធ្វើជាតារាកិត្តិយស នៅក្នុងកម្មវិធីមួយ ហើយជាមួយគ្នានោះដែរ​ នាងក៏បានបង្ហាញពីការសម្តែងក្បាច់រាំខ្លីមួយ ជាមួយក្រុមការងារសម្តែង នៅទីនោះ ផងដែរ។

លើសតែពីនោះទៀត នាងក៏បានតុបតែងខ្លួន បែបលក្ខណៈសុិចសុី និងស្អាតប្លែក ជាមួយឈុតរ៉ូបពណ៌ក្រហម និងផ្កាកុលាបជាច្រើនទង ព្រមទាំងបានបួងសក់ឡើងទៅលើ ថែមទៀតផង។ ដូច្នោះទាំងអស់នេះ​ ក៏កាន់តែធ្វើឲ្យនាងមានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់អ្នកទស្សនាជាច្រើន នៅក្នុងពេលនោះ​ផងដែរ៕

អត្តបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ មិថុនា

Advertisement - UnitusX