Home កម្សាន្ត កប់ណាស់! មីុហ...

កប់ណាស់! មីុហៀង ចេញបទថ្មី «ជីវិតយើង» ពិតជាពិរោះខ្លាំងណាស់មិនចាញ់តារាវ័យក្មេងដទៃនោះទេ!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាដឹងច្បាស់ហើយថា មួយរយៈពេលនេះកុមារី ឃុយ មីុហៀង ហាក់បីស្ងប់ស្ងាត់នឹងការចេញបទចម្រៀង ជាហេតុធ្វើអោយអ្នកគាំទ្រគ្រប់គ្នាទន្ទឹងរងចាំស្ដាប់បទរបស់នាងគ្រប់ពេល។

យ៉ាងណាមិញកាលពីម្សិលមិញនេះ ផេកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទចម្រៀងថ្មីមួយមានចំណងជើងថា «ជីវិតយើង» ដែលបកស្រាយដោយកុមារី ឃុយ មីុហៀង។

តាមរយៈបទចម្រៀងថ្មីនោះ ពេលនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះមិនត្រឹមតែពិរោះនោះទេ ហើយថែមទាំងមានអត្ថន័យដ៏ជ្រាវជ្រៅថែមទៀងផង អ្វីដែលកាន់តែពិសេសនោះគឺ សម្លេងរបស់កុមារី មីុហៀង នៅតែទាក់ចិត្តអ្នកស្ដាប់ខ្លាំងដដែល៕ តោះ! កុំអោយខាត់ពេលយូរទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេករបស់់ផលិតកម្មរស្មីហង្សមាស

អត្ថបទដោយ៖សីុវលី