Home កម្សាន្ត កូនប្រុសទាំង ...

កូនប្រុសទាំង ៣ របស់តាសម្ដែងស្រី Kejmanee មិនឲ្យម្ដាយខកចិត្តដែលខំចិញ្ចឹមតាំងតូចមក!!

5144

ក្នុងនាមជាម្ដាយខំចិញ្ចឹមកូនមកបានពេញកំលោះដល់ថ្នាក់នេះមិនមែនជារឿងធម្មតានោះទេ ហើយអ្វីដែលធ្វើឲ្យអ្នកម្តាយ និងលោកឪពុកកាន់តែរីករាយនោះគឺ កូនដើរតាមគន្លងធម៌។

ជាក់ស្តែងយើងក្រលេកមកមើល តារាសម្តែងស្រីនាង Kejmanee មានកូនប្រុសដល់ទៅ ៣ នាក់សុទ្ធតែមានរូបរាងសង្ហាដូចៗគ្នា។ អ្វីដែលធ្វើឲ្យមហាជនកាន់តែកោតសរសើរមិនដាច់ពីមាត់នោះគឺ ទោះបីជាអ្នកទាំងបីចាប់អាជីពនៅក្នុងវិស័យសិល្បៈពិតមែន ប៉ុន្តែពួកគេក៏មិនបានបោះបង់ចោលការសិក្សាផងដែរ។

មិនត្រឹមតែខំរៀនឲ្យអ្នកម្តាយ និងលោកឪពុកសប្បាយចិត្តនោះទេ ថ្មីៗនេះគឺ Jk Jaokhun Wattanasin, JM Wattanasin និង Jinjett Wattanasin ត្រូវទស្សនាវដ្តី HAMBURGERMAGAZINE អញ្ជើញថតជា Cover ជាមួយអ្នកម្តាយជាទីស្រលាញ់ថែមទៀតផង។ ពិតជាអែមមែនទែន រូបរាងសង្ហាហើយ ខំរៀន ស្តាប់បង្កាប់ម្តាយឪពុក ហើយថែមទាំងរួមដៃជាមួយម្តាយរកលុយបានទៀត៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ មិថុនា

Advertisement - UnitusX