Home កម្សាន្ត តារាសម្ដែងស្រ...

តារាសម្ដែងស្រី Pinky Savika នឹងមកប្រទេសកម្ពុជា ជាលើកទីដំបូងនៅក្នុងដើមខែកញ្ញាខាងមុខនេះ!!

718

តារាសម្ដែងស្រីថៃ ដ៏មានប្រជាប្រិយភាព Pinky Savika បានត្រៀមខ្លួនមកប្រទេសកម្ពុជា ជាលើកដំបូង នៅក្នុងដើមខែកញ្ញាខាងមុននេះផងដែរ។ ដោយយោងទៅតាមហ្វេនផេកកម្ពុជា Thai Actress Supporter In Cambodia បានឲ្យដឹងថា តារាសម្ដែងស្រីរូបស្រស់ Pinky Savika នឹងមកចូលរូមនៅក្នុងកម្មវិធី តាំងពិព័រណ៍ដ៏ធំមួយ នៅក្នុងទីក្រុងភ្នំពេញផងដែរ។

ជាមួយគ្នានេះដែរ បណ្ដាអ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជា បានសម្ដែងក្ដីរំភើបជាខ្លាំង ហើយជាពិសេស ពួកគេបានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលស្វាគមន៍តារាក្នុងដួងចិត្តរបស់ពួកគេ ដែលនឹងមកដល់នាពេលខាងមុខនេះផងដែរ។

គួរបញ្ជាក់ផងដែរថា តារាសម្ដែងស្រីថៃ Pinky នឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ ដែលគ្រោងមកសម្ដែងតែមួយថ្ងែតែប៉ុណ្ណោះ៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ មិថុនា

Advertisement - UnitusX