Home កម្សាន្ត អូហូ! ឱក សុគន...

អូហូ! ឱក សុគន្ធកញ្ញា បង្ហាញអារម្មណ៍រំភើបខ្លាំងដម្លឹង ពេលបានជួបមនុស្សម្នាក់នេះ!

កំពូលតារាចម្រៀងស្រីល្បីឈ្មោះក្នុងផលិតកម្មរស្មីហង្សមាសកញ្ញា ឱក សុគន្ធកញ្ញា កាន់តែមានឈ្មោះបោះសម្លេងខ្លាំងឡើងខ្លាំងឡើង ខណៈអាជីវកម្មផ្ទាល់ខ្លួនរបស់នាងក៏កាន់តែល្បី។

យ៉ាងណាមិញតារាចម្រៀងរូបនេះក៏ជាមនុស្សម្នាក់ដែលមាន មនោសច្ចេតនា និងក្ដីស្រលាញ់ជាប់នៅក្នុងខ្លួនផងដែរ។ ជាក់ស្ដែងកាលពីម្សិលមិញនាងបានជួបជាមួយនឹងលោកគ្រូ គូ សុភាព ដែលជាកំពូលសង្ឃដ៏ល្បីឺឈ្មោះ ខាងបង្កើតធម៍អប់រំចិត្តមនុស្ស។

ក្នុងនោះកញ្ញា ឱក សុគន្ធកញ្ញា បានរៀបរាប់ពីអារម្មណ៍រំភើបរបស់ខ្លួនក្នុងបណ្ដាញសង្គមខ្លួនថា៖ «ថ្ងៃនេះ​នាង​ខ្ញុំ​ពិត​ជា​មាន​សំណាង​ណាស់..! ដែលបាន​ជួប​ជាមួយ​លោក​គ្រូ​ គូ​ សុភាព​ ដែលកន្លងមកនាងខ្ញុំតែងតែចូលចិត្តស្តាប់​ធម៌​ អប់រំ​ចិត្ត​ អាហារ​ផ្លូវចិត្ត​ ដែល​ព្រះអង្គ​តែងតែចែករំលែក🙏🙏🙏🙏🙏»។

ពិតណាស់ក្រោយពីអ្នកគាំទ្របានឃើញបែបនេះ ធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះមិននឹកស្មានថាកញ្ញា ឱក សុគន្ធកញ្ញា គឺជាតារាចម្រៀងជាឡើងឆាកសឹងតែគ្រប់ពេល តែក៏នៅតែមានចិត្តស្ដាប់ធម៍ ដើម្បីអប់រំចិត្តខ្លួនឯងដែរ ពិតជាគួរអោយសរសើរខ្លាំងណាស់៕

 អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេករបស់កញ្ញា ឱក សុគន្ធកញ្ញា

អត្ថបទដោយ៖សីុវលី