Home កម្សាន្ត Wow! អេដា បង្...

Wow! អេដា បង្ហាញអារម្មណ៍រំភើបខ្លាំងក្រោយក្រុមហ៊ុន Youtube ប្រគល់របស់មួយអោយនាង!

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយតារាចម្រៀង Original Song កញ្ញា​ អេដា ដែលមានឈ្មោះបោះសម្លេងក្នុងវិស័យសិល្បៈ ក្នុងនោះរាល់បទចម្រៀងនីមួយៗរបស់នាងគឺ តែងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ពិសេសក្នុងបណ្ដាញសង្គម Youtube នេះឯង។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ នាងបានធ្វើអោយអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយត្រូវបានក្រុមហ៊ុន Youtube ប្រគល់ប័ណ្ណសរសើរ និងពាន់ប្រាក់មួយ ព្រោះ Channel ផ្លូវការរបស់នាងមានអ្នក Subscribe កើនឡើងដល់ ១០មឺុននាក់ហើយ។

ក្នុងនោះផងដែរកញ្ញា អេដា បានបង្ហាញអារម្មណ៍រំភើបរបស់ខ្លួនក្នុងបណ្ដាញសង្គមអីុនស្ដារក្រាមរបស់ខ្លួនថា «For this, I have to thank my fans…. 🙌🏻 we did this together.» ដែលមានន័យថា «លិខិតមួយនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកគាំទ្រទាំងអស់ ពួកយើងបានធ្វើវាជាមួយគ្នា»៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីអីុនស្ដារក្រាមរបស់កញ្ញា អេដា

អត្ថបទដោយ៖សីុវលី