Home កម្សាន្ត ក្ដុកក្ដួលណាស...

ក្ដុកក្ដួលណាស់! ពេជ្រ ថៃ ប្រាថ្នាបុណ្យកុសលដែលខ្លួនបានធ្វើអោយបានទៅដល់ម៉ែចាស់!

ដូចប្រិយមិត្តបានជ្រាបហើយថា ការចាកចេញម៉ែចាស់របស់តារាចម្រៀងវ័យក្មេង ពេជ្រ ថៃ នៅតែធ្វើអោយប្អូនមានអារម្មណ៍ថាសោកស្ដាយ នឹងស្រណោះកាលរស់នៅជុំគ្នាជាមួយនឹងគាត់ជានិច្ច។

យ៉ាងណាមិញក្រោយពីពេលដែល ម៉ែចាស់ ចែកឋានទៅ ពេលនេះ ពេជ្រ ថៃ ក៏សំរេចចិត្តបួសជាសង្ឃ ដើម្បីសងគុណដល់គាត់ មិនត្រឹមតែប៉ុនណា ពេជ្រ ថៃ ថែមទាំងប្រាថ្នា សូមអោយបុណ្យកុសលដែលខ្លួនបានធ្វើ បានទៅដល់ម៉ែចាស់ ដែលជាមនុស្សជាទីស្រលាញ់របស់ប្អូនផង។

ពិតណាស់សកម្មភាពនេះបានធ្វើអោយមហាជនជាច្រើន ក្ដុកក្ដួលចិត្ត និងកោតសរសើរ ពីទឹកចិត្តកត្តញ្ញូរបស់ប្អូនចំពោះម៉ែចាស់យ៉ាងខ្លាំង៕

 អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេករបស់ ពេជ្រ ថៃ

អត្ថបទដោយ៖សីុវលី