Home កម្សាន្ត តារាសម្ដែងថៃខ...

តារាសម្ដែងថៃខាងក្រោមនេះ ហាក់ធ្លាក់ប្រជាប្រិយភាព ក្រោយពេលបង្ហាញមុខគូស្នេហ៍!!

ជាការពិតណាស់រឿងរ៉ាវស្នេហារបស់តារាប្រុសស្រីល្បីៗ តែងតែត្រូវបានអ្នកគាំទ្រតាមដានយកចិត្តទុកដាក់ខ្លាំងមែនទែន ព្រោះពួកគេពិតជាចង់ដឹងខ្លាំងណាស់ថាពីរឿងបេះដូងរបស់អាយដលពួកគេ។ ប៉ុន្តែតារាល្បីៗក្នុងសង្គមសិល្បៈថៃទាំងនេះ ក្រោយពេលពួកគេបង្ហាញពីទំនាក់ទំនងស្នេហាពិត និងមុខមាត់គូសង្សាររបស់ខ្លួន ពួកគេបែរត្រូវធ្លាក់ប្រជាប្រិយភាពចុះយ៉ាងខ្លាំង ព្រោះអ្នកគាំទ្រមិនពេញចិត្ត។

១. តារាសម្តែងប្រុស DJ Push និង Jooy Warutaya 

ក្រោយពេលអ្នកទាំងពីរប្រកាសថាពីទំនាក់ទំនងស្នេហាជាមួយគ្នាជាផ្លូវការ និងមានគម្រោងរៀបការក្នុងពេលឆាប់ៗនេះថែមទៀត ធ្វើឱ្យអ្នកទាំងពីរហាក់ដូចជាធ្លាក់ប្រជាប្រិយភាពបន្តិចមិនសូវមានសន្ទុះនៃការគាំទ្រខ្លាំងដូចកាលពីមុននោះទេ។

២. តារាសម្តែងស្រី Aom Sushar

គ្រាន់តែនាងបើកបង្ហាញថាមានទំនាក់ទំនងស្នេហាជាមួយនឹងមហាសេដ្ឋី ដែលជាអតីតសង្សាររបស់តារាសម្តែងស្រី Aum បានធ្វើឱ្យប្រជាប្រិយភាពរបស់នាងកាន់តែធ្លាក់ចុះជាលំដាប់ និងមានអ្នកគាំទ្រជាច្រើនបានរិះគន់ទៅលើនាងផងដែរថា ជាមិត្តដណ្តើមសង្សារមិត្តភក្តិខ្លួនឯង។

៣. តារាម្តែងស្រី Toey Jarinporn 

ក្រោយពេលបែកគ្នាជាមួយ Alexander Rendell មកតារាស្រីរូបនេះ ក៏បានចាប់ផ្តើមស្នេហាថ្មី ប៉ុន្តែគេក្រឡេកឃើញស្នេហារបស់នាង និង Alex Theeradej គឺហាក់ដូចជាមិនសូវជាមានភាពល្អប្រសើរប៉ុន្មានទេសម្រាប់អ្នកគាំទ្រភាគច្រើន ជាហេតុធ្វើឱ្យពួកគេមិនសូវមានប្រជាប្រិយភាពខ្លាំងដូចកាលពីមុនផងដែរ។

៤. តារាសម្តែង Porshe Saran

បន្ទាប់ពីបង្ហាញមុខមិត្តស្រី ជាសាធារណៈរួចមក ប្រជាប្រិយភាព និងការងាររបស់លោកនៅក្នុងវិស័យសិល្បៈ ក៏បានធ្លាក់ចុះជារឿយៗ ហើយបច្ចុប្បន្ន ក៏មិនសូវជាមានច្រើនណាស់ណាផងដែរ។

៥. តារាសម្តែង Captain

ក្រោយពេលបែកធ្លាយដំណឹងថាតារាសម្តែងប្រុសរូបនេះ បានធ្វើឱ្យតារាស្រីរូបស្រស់កញ្ញា Ming មានផ្ទៃពោះមុនរៀបការមក បណ្តាលឱ្យមានការប៉ះពាល់ដល់អារម្មណ៍ របស់អ្នកគាំទ្រខ្លាំង ជាហេតុធ្វើឱ្យតារាប្រុសស្រីទាំងពីរនាក់នេះធ្លាក់ប្រជាប្រិយយ៉ាងខ្លាំង៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ មិថុនា