Home កម្សាន្ត ទ្រាំលែងបាន! ...

ទ្រាំលែងបាន! យក់ ថិតរដ្ឋា សុខចិត្តធ្វើរឿងមួយដែលខ្លួនមិនធ្លាប់ធ្វើពីមុន!

518

ទោះបីជាតារាចម្រៀងស្រីក្នុងផលិតកម្មថោនអ្នកនាង យក់ ថិតរដ្ឋា សព្វថ្ងៃនេះមានវ័យរាងជ្រេបន្ដិចមែន តែប្រជាប្រិយភាពរបស់អ្នកនាងក្នុងវិស័យសិល្បៈ គឺនៅតែមានខ្លាំងលើយុវវ័យដដែល មិនត្រឹមតែប៉ុនណោះ អ្នកនាងនៅតែមានពេលបំពេញតួនាទីជាភរិយាល្អទៀតផង។

ដោយឡែកស្រាប់តែកាលពីប៉ុន្មានម៉ោងមុននេះ អ្នកនាង ហាក់បីដូចជាអត់ទ្រាំនឹងមនុស្សមួយចំនួន ដោយបានផុសសាររៀបរាប់ក្នុងបណ្ដាញសង្គមរបស់ខ្លួនថា៖

«មនុស្សខ្លះវាអញ្ចឹងមែន ! ពស់ក្បាលពីរឆ្អិនក្បាលសុីក្បាលឆ្អិនកន្ទុយសុីសុីកន្ទុយទៀត ដល់ទីបញ្ចប់គឺគ្មានសល់អីទាំងអស់ចូលចិត្តនិយាយអាក្រក់ពីគេហើយមិនមើលខ្លួនឯងថាល្អគ្រប់យ៉ាងហើយរឺនៅ មើលងាយគេ បើគេជាអ្នកមានវិញត្បុលក្បាលចូលយកចិត្តយកថ្លើមហើយឃើញគេអន់ជាងខ្លួនក៏ប្រញាប់ដកខ្លួនចេញ អួតលើស និយាយដើមគេអុជអាលនៅនឹងមុខធ្វើជាតួចិត្តល្អតែក្រោយខ្នងលួចពេបជ្រាយគេច្រណែនគេ ឈ្នានីស ទាំងមុខញញឹមមានល្បិចស្គាល់ហើយហើយក៏មិនចង់ជួបទៀតដែរ មួយម៉ាត់ណាក៏ស្រលាញ់ណាស់នឹកណាស់ តែតាមការពិតស្អប់ចង់ងាប់ហើយ ជ្រេញចង់ងាប់ហើយ ! ល្អយ៉ាងណាក៏អាចប្រែទៅជាមិនល្អព្រោះយើងលូវវាមិនដល់គេនោះអី សូមជូនពរកុំអោយក្រណាហើយឧស្សាហ៍មើលមកក្រោមផងប្រយត្ន័វាធ្លាក់បាក់កងាប់អស់ទៅអាចរិកម៉ាកៗនឹងនោះ!»។

ពិតណាស់តាមសាររបស់អ្នកនាង យក់ ថិតរដ្ឋា បានបង្ហោះនេះ អាចបង្ហាញអោយឃើញថា ពេលនេះអ្នកនាង កំពុងជួបជាមួយនឹងមនុស្សដែលអ្នកនាង មិនគួរជួប ហើយក៏កំពុងតែចង់ជៀសអោយឆ្ងាយផងដែរ៕

 អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុករបស់អ្នកនាង យក់ ថិតរដ្ឋា

អត្ថបទដោយ៖សីុវលី

Advertisement - UnitusX