Home Uncategorized តារាស្រីស៊ិចស...

តារាស្រីស៊ិចស៊ីនាង Janie ពេលនេះបានបង្ហើបវេលាថ្ងៃមង្គលការលើកទី២របស់ខ្លួន ឲអ្នកគាំទ្រដឹងហើយ

ជិតដល់វេលាហើយ!! តារាសម្ដែងស្រីរូបស្អាត តួអង្គនាងចៃរើងយ៉ាងស៊ិចស៊ីក្នុងរឿងភ្លើងបុណ្យនាង Janie Tienphosuwan បង្ហើបវេលាថ្ងៃ​មង្គលប្រារព្ធពិធីមង្គលការរបស់ខ្លួនឲអ្នកគាំទ្របានដឹង។ ក្រោយពីគូស្នេហ៍វ័យក្មេងរូបសង្ហារលោក Micky បានសុំតារាស្រីរូបនេះរៀបការយ៉ាងរ៉ូមែនទិកនៅមាត់សមុទ្រ។ ដោយពិធីមង្គលការរបស់អ្នកទាំងពីរនឹងរៀបចំឡើងក្នុងថ្ងៃសុក្រ ទី១៩ ខែតុលានេះឯង ថែមធៀបការក៏បានចែកហើយចាស់ទុំមិត្តភក្ដិជិតស្និទ្ធជាបណ្ដើរៗហើយផងដែរ។ គួរបញ្ជាក់ដែរថានាង Janie ក៏ធ្លាប់មានមង្គលការលើកទី១រួចហើយកាលពីឆ្នាំ២០១៣ ជាមួយអ្នកជំនួញស្ដុកស្ដម្ភម្នាក់ តែក៏បានបែកបាក់ចែកផ្លូវគ្នាវិញ។

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ