Home កម្សាន្ត ទម្លាយអាជីវកម...

ទម្លាយអាជីវកម្មក្នុងដៃមួយទៀតរបស់តួឯកស្រីនាង Margie អញ្ចឹងបានរាងស្អាតណាស់ព្រោះនាងជាថៅកែស្រី……!!

ស្រស់ស្អាតហើយពេញដោយសមត្ថភាព!! ទម្លាយមុខជំនួញអាជីវកម្មយ៉ាងកក់កបមួយទៀត របស់តារាសម្ដែងស្រីវ័យក្មេងទើបរៀបការរួចមិនយូរប៉ុន្មាននេះនាង Margie Rasri។ ដោយតារាស្រីវ័យ២៧ឆ្នាំកូនកាត់ថៃអេស្បាញរូបនេះក្រៅពីបានប្រឡូកចូលសិល្បះ ក្លាយខ្លួនជាតារាស្រីល្បីឈ្មោះមួយរូបក្នុងស្ថានីយ៍ប៉ុស្ដិ៍ទូរទស្សន៍លេខ៣ថៃ រូបនាងក៏ជាថៅកែស្រីបង្កើតមុខរបរកស៊ីជាច្រើនបែបផងដែរ។ ដោយតារាស្រីជើងស្រឡូនរូបនេះត្រូវបានគេដឹងថាបានបើកក្លឹបហាត់ប្រាណមួយកន្លែងឈ្មោះថា The Women’s Club មានទាំងសម្រាប់អ្នកហាត់យ៉ូហ្គា លើកសាច់ដុំ និងឧបករណ៍ហាត់ប្រាណជាច្រើនបែប។ ក្រៅពីអាជីវកម្មមួយនេះរូបនាងក៏មានប្រេននាមគ្រឿងអលង្ការតុបតែងកាយជារបស់ខ្លួនឯងទៀតផង។

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ