Home កម្សាន្ត ឡូយកប់! ទីបំផ...

ឡូយកប់! ទីបំផុត ខេមរៈ សិរីមន្ត ចេញ MV បទ«Sad Man»ជាមួយតារាថៃ Tik Shiro​ ហើយ!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រកដជាបានជ្រាបហើយថា កាលពីមួយរយៈពេលមុនលោក ខេមរៈ សិរីមន្ត និងតារាចម្រៀងក្នុងប្រទេសថៃលោក Tik Shiro បានចាប់ដៃគ្នា ត្រៀមចេញបទចម្រៀងរួមគ្នាមួយ ដែលធ្វើអោយមហាជនជាច្រើន ចាប់អារម្មណ៍ចង់ស្ដាប់និងទស្សនាយ៉ាងខ្លាំង។

- Advertisement -

ជាក់ស្ដែងកាលពីម្សិលមិញនេះ បទចម្រៀងថ្មីទី១របស់អ្នកទាំងពីរក៏បានចេញ MV ជាផ្លូវាការ ដែលបទថ្មីនោះមានចំណងជើងថា «Sad Man» ដែលក្នុងនោះអ្នកទាំងពីរបានសម្ដែងជាតួអង្គ ស្លៀកពាក់ដូចជា Superman មើលទៅពិតជាប្លែកភ្នែកខ្លាំងណាស់។

ពិតណាស់នេះជារឿងមួយដែលគួរអោយភ្ញាក់ផ្អើលខ្លាំងមែន ព្រោះនេះជាលើកទីមួយហើយដែលឃើញលោក ខេមរៈ សិរីមន្ត ចាប់ដៃជាមួយតារាថៃចេញ MV ចម្រៀងជាមួយនឹងគ្នាបែបនេះ៕ តោះ! អញ្ចឹងចង់ដឹងបទថ្មីរបស់លោក ខេមរៈ សិរីមន្ត និងតារាថៃលោក Tik Shiro ពិរោះនិងប្លែកប៉ុនណានោះ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖សីុវលី

Advertisement - UnitusX