Home កម្សាន្ត អស់សំណើច! ក្រ...

អស់សំណើច! ក្រោយ វ៉ាន់ នីឡា ប្រកាសឱ្យគ្រប់គ្នាបំភ្លេចឈ្មោះនាងចោល រួចហៅឈ្មោះថ្មីបែបនេះវិញ!

1471

ក្រោយពេលដែលតារាចម្រៀងកញ្ញា វ៉ាន់ នីឡា និងគូស្នេហ៍កើតរឿងអាស្រូវ និងបែកបាក់គ្នាមក នាងហាក់បីដូចជាស្ងប់ស្ងាត់នឹងអាជីពសិល្បៈឈឹងតែម្ដង ជាហេតុធ្វើអោយអ្នកគាំទ្រជាច្រើន ទន្ទឹងរងចាំនាងត្រឡប់មកច្រៀងវិញយ៉ាងខ្លាំង។

យ៉ាងណាមិញ បើទោះបីជាសព្វថ្ងៃនេះនាងមិន បង្ហាញមុខក្នុងវិស័យសិល្បៈក៏ដោយ តែនាងតែបង្ហាញមុខក្នុងបណ្ដាញសង្គម អោយអ្នកគាំទ្របានឃើញ និងលឺសម្លេងនាងសឹងតែគ្រប់ពេល។

ដោយឡែកកាសពីម្សិលមិញនេះកញ្ញា នីឡា​ បានធ្វើអោយអ្នកគាំទ្រជាច្រើនអស់សំណើច ដោយបានផុសរូបភាព និងសារមួយឃ្លារ ក្នុងបណ្ដាញសង្គមអីុនស្ដារក្រាមរបស់ខ្លួនថា «អត់ចង់រស់នៅក្នុងអតីតកាល ចង់អោយមនុស្សគ្រប់គ្នាបំភ្លេចម្នាក់ឈ្មោះ វ៉ាន់ នីឡា ហើយមកស្គាល់មនុស្សថ្មីស្រឡាងនៅក្នុងកញ្ចក់នេះ ដែលមានឈ្មោះថា “កាតុបអឺត“»។

ពិតណាស់ក្រោយពេលដែលអ្នកគាំទ្របានអានសារមួយឃ្លានេះហើយ ធ្វើអោយគ្រប់គ្នាអស់សំណើចយ៉ាងខ្លាំង ព្រោះពេលនេះកញ្ញា វ៉ាន់ នីឡា ចង់ធ្វើជាមនុស្សថ្មីម្នាក់ដែលមានឈ្មោះថា «កាតុបអឺត»៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីអីុនស្ដារក្រាមរបស់កញ្ញា វ៉ាន់ នីឡា

អត្ថបទដោយ៖សីុវលី

Advertisement - Unitus 728x90