Home កម្សាន្ត អីយ៉ា!! តារាស...

អីយ៉ា!! តារាស្រី Sarah អតីតមិត្តស្រីរបស់តារាសម្ដែងប្រុស Mike គ្រាន់តែផ្ដើមទាក់ទងមិត្តប្រុសថ្មីភ្លាម លេងទទួលបានកាដូប្រេនៗជាច្រើនតែម្ដង!!

ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា តារាបង្ហាញម៉ូត Sarah បានធ្លាប់មានទំនាក់ទំនងស្នេហាជាមួូយតារាសម្តែងប្រុស Mike រហូតដល់ថ្នាក់មានកូនប្រុសម្នាក់ជាមួយគ្នា។ តែយ៉ាងណាមិញ ស្នេហាមួយនេះក៏មិនអាចបន្តបានយូរអង្វែងដែរ ព្រោះពួកគេទាំងពីរបានសម្រេចចិត្តចែកផ្លូវគ្នា និងត្រលប់មករាប់អានគ្នាជាមិត្តភ័ក្តវិញ។

កាលពីពេលប៉ុន្មានថ្ងៃមុន តារាបង្ហាញម៉ូត Sarah បានបង្ហោះរូបភាពផ្អែមល្អែមជាមួយបុរសម្នាក់ ដែលត្រូវបានមហាជនភាគច្រើនស្គាល់ថា​ជាមិត្តប្រុសថ្មីរបស់នាង ហើយរូបគេក៏ជាកូនប្រុសអ្នកមានមុខមាត់ម្នាក់នៅស្រុកថៃថែមទៀតផង។

លើសពីនោះទៅទៀត ក្រោយពេលទំនាក់ទំនងមួយនេះ ត្រូវបានបែកធ្លាយរួចមក កាលពីពេលម្សិលមិញ  តារាបង្ហាញម៉ូត Sarah បានបង្ហោះរូបភាពមួយសន្លឹករបស់នាងជាមួយម៉ាកផលិតផលប្រ៊េនៗ តម្លៃរាប់សែនបាតនៅលើគ្រែរបស់នាងជាច្រើនប្រភេទខុសៗគ្នា។ ហើយវាក៏ជាកាដូដែលមិត្តប្រុសថ្មីរបស់នាងបានចំណាយប្រាក់ទិញជូននាងនាពេលដើរផ្សារទំនើបជុំគ្នាផងដែរ។ ដូច្នោះទាំងអស់នេះ​ក៏ជារឿងមួយ ដែលបានធ្វើឲ្យមនុស្សគ្រប់ៗគ្នា នឹកគិតស្មានមិនដល់នោះទេថាមិត្តប្រុសថ្មីរបស់នាងជាមនុស្សដៃទូលាយដល់ថ្នាក់នេះ៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ មិថុនា