Home កម្សាន្ត តើនារីម្នាក់ន...

តើនារីម្នាក់នេះជានរណាម្ដេចក៏ស្និតស្នាលនឹងលោក សុគន្ធ ថេរ៉ាយុ ខ្លាំងបែបនេះ?

532

សព្វថ្ងៃនេះតារាចម្រៀងក្នុងផលិតកម្មថោនលោក សុគន្ធ ថេរ៉ាយុ នៅតែរក្សាប្រជាប្រិយភាពរបស់លោកបានល្អដដែល ជាហេតុធ្វើអោយរាល់បទចម្រៀងថ្មីៗរបស់លោក តែងតែទទួលបានការគាំទ្រច្រើនដូចគ្នាដែរ។

ដោយឡែកបើយើងងាកទៅមើលពីជីវិតឯកជនរបស់តារាចម្រៀងរូបនេះវិញ សព្វថ្ងៃថ្វីត្បិតតែលោកនៅមានសម្រស់ស្រស់សង្ហា តែបើគិតពីអាយុក៏រាងច្រើនបន្ដិចដែរ ហើយក៏ជាពេលសក្ដិសមនឹងមានគូប្រចាំជីវិតមួយរូបផងដែរ។

ជាក់ស្ដែងនៅមួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញលោកនិងនារីរូបស្រស់ម្នាក់ តែងតែបង្ហាញភាពស្និតស្នាលជាមួយនឹងគ្នាក្នុងបណ្ដាញសង្គមជាញឹកញាប់ ធ្វើអោយអ្នកគាំទ្រជាច្រើនសង្ស័យថាអ្នកទាំងពីរជាគូស្នេហ៍នឹងគ្នាទៀតផង ព្រោះមិនថាទៅទីណាកន្លែងណានោះទេ តែងតែឃើញអ្នកទាំងនៅជាមួយគ្នាជានិច្ច។

តែយ៉ាងណាមិញលោក សុគន្ធ ថេរ៉ាយុ ក៏បានបញ្ជាក់ក្នុងបណ្ដាញសង្គមខ្លួនឯងដែរថា ទំនាក់ទំនងរបស់អ្នកទាំងពីរគឺត្រឹមតែជាមិត្តភក្ដិល្អដែលស្រលាញ់រាប់អានគ្នាធម្មតាតែប៉ុនណោះ៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖សីុវលី

Advertisement - UnitusX