Home កម្សាន្ត តោះមកដឹងពីវិធ...

តោះមកដឹងពីវិធីសម្ងាត់ថែសម្រស់មុខឲនៅតែក្មេងស្អាតរបស់តួឯកស្រីក្នុងរឿងម្ចាស់គ្រងព្រះអាទិត្យរូបនេះ!!

តារាសម្ដែងស្រីកូរ៉េនាង Song Hye-kyo គឺជាតួឯកស្រីលំដាប់ជួរមុខមួយរូបក្នុងប្រទេសកូរ៉េមានភាពល្បីល្បាញក្នុងវិស័យការសម្ដែងនេះជាច្រើនឆ្នាំមកហើយ។ តារាស្រីវ័យ៣៦ឆ្នាំនៅតែក្មេងខ្ចីរូបនេះ ក៏ត្រូវបានអ្នកទស្សនានៅកម្ពុជាស្គាល់តាមរយៈការសម្ដែងរឿងផ្ទះស្នេហ៍នៅឆ្នាំ២០០៤ និងរឿងម្ចាស់គ្រងព្រះអាទិត្យកាលពីប៉ុុន្មានឆ្នាំកន្លងទៅនេះ ប្រៀបធៀបសម្រស់នៅក្នុងរឿងទាំងពីរនេះរបស់នាងពិតជាធ្វើឲអ្នកគាំទ្រមានការភ្ញាក់ផ្អើលព្រះសឹងមិនមានភាពខុសប្លែក ទាំងដែលរយៈពេលរំលងមកដប់ឆ្នាំជាងមកហើយ។ ចង់ដឹងថានាងមានវិធីសាស្រ្ដថែទាំសម្រស់យ៉ាងណានោះ​ តោះមកមើលការរៀបរាប់ខាងក្រោមនេះ៖

- Advertisement -

-តារាស្រីសម្រាប់នៅតែចាំស្អាតដួងនេះបានបង្ហើបឲដឹងដែរថារូបនាងតែងតែថែស្អាតមុខឲនៅក្មេងនិងទន់ល្មើយជាមួយការលាងមុខនឹងទឹកដោះគោស្រស់

-រូបនាងក៏ថែទាំងមុខតាមរយៈការធ្វើម៉ាសបិទមុខដោយខ្លួនឯងជាប្រចាំផងដែរ៖

រូបមន្ដទី១ នោះគឺជាម៉ាសពងមាន់ទឹកឃ្មុំ ដោយយកតែផ្នែកពណ៌សនៃស៊ុតមកកូរលាយច្របល់គ្នាឲសព្វសាច់នឹងទឹកឃ្មុំ រួចសឹមយកមកលាបជុំវិញផ្ទៃមុខទឹកចូលរហូតដល់មានអារម្មណ៍ថាតឺងមុខសឹមលាងចេញនឹងទឺកស្អាតធម្មតាវិញ

រូបមន្ដទី២ ទឹកឃ្មុំទឹកដោះគោស្រស់ ជួយឲផ្ទៃមុខទន់មានសំណើមបំបាត់ភាពជ្រីវជ្រួញ​ ដោយគ្រាន់តែយកទឹកឃ្មុំលាយជាមួយទឹកដោះគោស្រស់បន្ដិចមកលាបឲសព្វផ្ទៃមុខទុកចោលប្រមាណ១៥នាទីសឹមលាងនឹងទឹកស្អាតចេញវិញ

-រូបនាងក៏បានឲដឹងទៀតដែរថា បានប្រើប្រាស់ដុំទឹកកកអនាម័យយកមកម៉ាស្សាមុខ ដើម្បីឲទម្រង់មុខរាវតូចនិងបង្រួមរន្ធរួម

-មួយទៀតនោះគឺការអនុវត្តន៍ធម្មតាតែមានប្រសិទ្ធភាពខ្ពស់គឺការហាត់ប្រាណនិងគ្រប់គ្រងទម្ងន់ ធ្វើឲស្បែករបស់យើងនឹងរក្សាបាននូវតុល្យភាពនិងមានភាពហាប់ណែន

-ញុាំបន្លែផ្លែឈើរនិងទទួលទានទឹកឲបានច្រើន ជាការជំនួយសុខភាពស្អាតសឹមៗស្អាតពីខាងក្នុង

   

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ Saroop

អត្ថបទដោយ៖ ស្រីល័ក្ខ

Advertisement - UnitusX