Home កម្សាន្ត រំភើបខ្លាំងក្...

រំភើបខ្លាំងក្រោយពេលឃើញ ខាន់ ជេមស៍ ទៅមើលការប្រគុំតន្ត្រីផ្ទាល់របស់ក្រុមចម្រៀងកូរ៉េ BTS (មានវីដេអូ)

សិល្បៈកូរ៉េបច្ចុប្បន្ននេះក្រុមចម្រៀងដែលល្បីឈ្មោះខ្លាំងបំផុតនោះគឺមានមិនច្រើនឡើង តែដោយឡែកថ្មីៗនេះមានមហាជននៅកម្ពុជាយើងជាច្រើននាំគ្នាចាប់អារម្មណ៍លើ ក្រុមចម្រៀងកូរ៉េមួយគឺមានឈ្មោះថា BTS ពិសេសនោះគឺតារាខ្មែរយើងជាច្រើន នាំគ្នាបង្ហាញអារម្មណ៍ស្រលាញ់និងគាំទ្រក្រុមចម្រៀងមួយនេះយ៉ាងខ្លាំងផងដែរ។

- Advertisement -

ជាក់ស្ដែងនៅប៉ុន្មានម៉ោងមុននេះ តារាចម្រៀងប្រុសក្នុងផលិតកម្មសាន់ដេលោក ខាន់ ជេមស៍ បានធ្វើការឡាយវីដេអូដ៏គួរអោយភ្ញាក់ផ្អើលមួយគឺ លោកបានទៅដល់កន្លែងប្រគុំតន្រីដ៏ធំមួយរបស់ក្រុមចម្រៀងកូរ៉េ BTS ដោយផ្ទាល់ ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសសហរដ្ឋអាមេរិច។

ពិតណាស់នេះបង្ហាញអោយឃើញថាថ្វីត្បិតតែលោក ខាន់ ជេមស៍ ជាតារាចម្រៀងល្បីនៅក្នុងប្រទេសកម្ពុជាយើងពិតមែន តែលោកក៏មានតារាចម្រៀង ដែលលោកស្រលាញ់នៅក្នុងដួងចិត្តផងដែរ៕ តោះ! អញ្ចឹងកុំអោយខាត់ពេលយូរទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេករបស់លោក ខាន់ ជេមស៍

អត្ថបទដោយ៖សីុវលី

Advertisement - UnitusX