Home កម្សាន្ត ដឹងទេថាតារាខ្...

ដឹងទេថាតារាខ្មែរល្បីៗរូបណាខ្លះដែលបង្ហាញអារម្មណ៍ក្ដុកក្ដួលពេលលឺដំណឹងមរណៈភាពរបស់ស្ថាបនិកមន្ទីរពេទ្យ គុន្ធបុប្ផា លោក Beat Richner!

កាលពីល្ងាចម្សិលមិញនេះ មានរឿងដ៏គួរអោយក្ដុកក្ដួល និងសោកស្ដាយមួយបានកើតឡើង គឺស្ថាបនិកល្បីឈ្មោះរបស់មន្ទីរពេទ្យ គុន្ធបុប្ផា លោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណៈភាពហើយ។

ពិតគ្រាន់តែដំណឹងនេះបានលេចលឺភ្លាម ធ្វើអោយប្រជាជនកម្ពុជាជាច្រើនរូប នាំគ្នាសម្ដែងការសោកស្ដាយ និងមិនគួរអោយជឿទេថា ស្ថាបនិកដ៏ល្អមួយរូបដែលខិតខំលះបង់ពេលវេលាជាច្រើន ដើម្បីកុមារនៅកម្ពុជា ពេលនេះបែរជាទទួលមរណៈបែបនេះនោះទេ។

ក្នុងនោះផងដែរ សូម្បីអ្នកសិល្បៈករខ្មែរយើងជាច្រើនក្នុងប្រទេសកម្ពុជា ក៏បានសម្ដែងការសោកស្ដាយ ចំពោះការទទួលមរណៈភាពស្ថាបនិកឆ្នើមមួយរូបនេះផងដែរ ព្រោះកន្លងមកលោកតែងតែ ខិតខំព្យាបាលជម្ងឺជូនប្រជាជនក្រីក្រ និងពិសេសគឺមើលថែសុខភាពកុមារយ៉ាងយកចិត្តទុកដាក់ ជាហេតុធ្វើអោយគ្រប់គ្នាចងចាំលោកមិនភ្លេចនោះទេ៕

តោះ! ចង់ដឹងតារាណាខ្លះ បានសម្ដែងការសោកស្ដាយចំពោះ ស្ថាបនិកមន្ទីរពេទ្យ គុន្ធបុប្ផា លោកវេជ្ជបណ្ឌិត Beat Richner ខ្លះ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

សាររំលែកទុក្ខរបស់តារាចម្រៀងកញ្ញា ឱក សុគន្ធកញ្ញា
សាររំលែកទុក្ខរបស់តារាសម្ដែងកញ្ញា សីុន យូប៊ីន
សាររំលែកទុក្ខរបស់តារាចម្រៀងរ៉េបលោក​ ជី ដេវីត
សាររំលែកទុក្ខរបស់ពិធីការិនីកញ្ញា សុភ័ក្ត្រ កុសុម៉ា
សាររំលែកទុក្ខរបស់តារាចម្រៀងកញ្ញា សុខ ពិសី
លោកវេជ្ជបណ្ឌិត Beat Richner
លោកវេជ្ជបណ្ឌិត Beat Richner

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖សីុវលី